(ភ្នំពេញ)៖ សម្រាប់អតិថិជនរបស់ Metfone WiFi ដែលចង់ចុះឈ្មោះប្រើប្រាស់អ៊ីនធឺណិត ឥឡូវនេះលែងពិបាកក្នុងការចុះឈ្មោះ នឹងអាចចុះឈ្មោះបានយ៉ាងងាយស្រួលផងដែរ។

អតិថិជនអាចចុះឈ្មោះតាមរយៈ គេហទំព័ររបស់មិត្តហ្វូន ឬក៏តាមរយៈគេហទំព័រ https://www.metfone.com.kh/kh/registerftth និងបំពេញព័ត៌មានងាយៗ ដូចជា ឈ្មោះ លេខទូរស័ព្ទ អាស័យដ្ឋានដែលចង់ភ្ជាប់ ឬអ៊ីម៉ែល រួចចុច ចុះឈ្មោះ ជាការស្រេច នោះបុគ្គលិកផ្នែកលក់ នឹងធ្វើការទំនាក់ទំនងទៅកាន់លោកអ្នកដោយផ្ទាល់ បន្ទាប់ពីលោកអ្នកធ្វើការចុះឈ្មោះរួចរាល់។

អតិថិជនអាច ពិនិត្យមើល និងតាមដានដោយផ្ទាល់ចំពោះដំណើរការនៃការភ្ជាប់បណ្តាញអ៊ីនធឺណិត តាមរយៈគេហទំព័ររបស់ Metfone ដែលអតិថិជនបានចុះឈ្មោះផងដែរ។
លោកអ្នកអាចចុះឈ្មោះបានយ៉ាងងាយស្រួល ដោយគ្រាន់តែអនុត្តន៍តាមការណែនាំ ដូចខាងក្រោមនេះ៖
* ចូលទៅកាន់គេហទំព័រ របស់ https://www.metfone.com.kh
* ចុចយកភាសាខ្មែរ
* ចុចលើពាក្យ “Internet”
* ចុចលើពាក្យ “Register FTTH”
* បន្ទាប់មក ធ្វើការជ្រើសរើសកញ្ចប់តំលៃណាមួយដែលលោកអ្នកពេញចិត្ត
* រួចហើយចុចលើពាក្យ ទិញ នឹងបំពេញព័ត៌មានលំអិតរបស់លោកអ្នក ដូចជា
* ឈ្មោះ លេខទូរសព្ទ អ៊ីម៉ែល អាសយដ្ឋាន
* រួចហើយចុចលើប្រអប់ Im not a robot
* បន្ទាប់មកចុចលើពាក្យ ចុះឈ្មោះ រួចជាការស្រេច
* លោកអ្នក នឹងទទួលបានសារបញ្ជាក់ ថាការចុះឈ្មោះរបស់លោកអ្នកទទួលបានជោគជ័យ
* លោកអ្នកក៏អាចតាមដានដំណើរការ នៃការចុះឈ្មោះរបស់លោកអ្នកបានផងដែរ

មិត្តហ្វូននាំមកជូនលោកអ្នកនូវសេវាអ៊ីនធឺណិតវ៉ាយហ្វាយឈានមុខគេនៅកម្ពុជា៕

ព័ត៌មានលម្អិត ក្នុងការចុះឈ្មោះ លោកអ្នកអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 0976 197 197 / 0976 097 097 ឬតាមរយៈវីដេអូខាងក្រោម https://web.facebook.com/MetfoneInternetOfficial/videos/803855167036251