(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធ Diego Costa មានបញ្ហារបួសភ្លៅខាងឆ្វេង ដែលនាំឲ្យកីឡាករដើមកំណើតប្រេស៊ីលរូបនេះ ខកខានជំនួបបើកឆាកពេល Atletico Madrid ប៉ះម្ចាស់ផ្ទះ Bayern Munich នៅ UEFA Champions League នារាត្រីថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា Live Score បានចេញផ្សាយថា Costa ត្រូវបានប្តូរចេញនៅនាទី៥០ ដោយជំនួសដោយ Joao Felix ក្នុងជ័យជម្នះ ២-០ របស់ Atletico Madrid ទៅលើម្ចាស់ផ្ទះ Ceta Vigo កាលពីរាត្រីថ្ងៃសៅរ៍នៅ La Liga ដែលអាចអវត្តមានពីជំនួបធំទល់នឹងក្រុមការពារតំណែងជើងឯក Bayer Munich នៅទឹកដីអាល្លឹម៉ង់ ដោយសារបញ្ហារបួសភ្លៅជាមិនទាន់ពេល។

Costa ជាដៃគូប្រយុទ្ធជាមួយសមាជិកថ្មី Luis Suarez និងមិនអាចខ្វះបានរបស់អ្នកចាត់ការទូទៅ Diego Simoene ផងដែរ បើទោះបីកីឡាករវ័យ ៣២ឆ្នាំខាងលើនេះទើបតែរកបាន ១គ្រាប់នៅដើមរដូវកាលនេះក៏ដោយ ក្នុងជ័យជម្នះ ៦-១ ទៅលើក្រុម Granada កាលពីខែកញ្ញា ឆ្នាំ២០២០៕