(ភ្នំពេញ)៖ ធនាគារ ស្ថាបនា និងធនាគារឯកទេសវីង (Wing) បានកំពុងផ្តល់ជូនអតិថិជនរបស់ខ្លួនកាន់តែងាយស្រួល ក្នុងការរអនុញ្ញាតផ្ទេរប្រាក់ទៅវិញទៅមក ព្រមទាំងផ្តល់រង្វាន់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។

កាន់តែពិសេសសម្រាប់អតិថិជនដែលធ្វើការផ្ទេរប្រាក់ពីគណនីធនាគារ ស្ថាបនា មកវីង តាមរយៈ Sathapana Mobile ឬពីគណនីវីង ទៅគណនីធនាគារ ស្ថាបនា តាមរយៈ Wing Money App នោះលោក អ្នកនឹងអាចមានឱកាសឈ្នះទឹកប្រាក់៤០ម៉ឺនរៀល ចំនួន៥រង្វាន់រៀងរាល់សប្តាហ៍ រហូតដល់បំណាច់ឆ្នាំ២០២០។

ជាងនេះទៅទៀត អតិថិនជនរបស់ធនាគារ ស្ថាបនា អាចដកប្រាក់ និងដាក់ប្រាក់ព្រមទាំងអាចសងប្រាក់កម្ចីរបស់ធនាគារ ស្ថាបនា បានយ៉ាងងាយស្រួល និងមានសុវត្ថិភាពជាមួយភ្នាក់ងារវីង ជាង៨០០០កន្លែង នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

ក្រុមការងាររបស់ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា នឹងចាប់ឆ្នោតជ្រើសរើសអតិថិជន ដែលមានសំណាងដែលបានក្លាយជាម្ចាស់ ទឹកប្រាក់៤០ម៉ឺនរៀល ចំនួន៥រង្វាន់ជារៀងរាល់សប្តាហ៍៕