(ម៉ាឌ្រីដ)៖ អតីតម្ចាស់ជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League ១៣សម័យកាលច្រើនជាងគេ បានរងបរាជ័យនៅថ្ងៃបើកលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៨៦ មក ក្រោមថ្វីជើងរបស់ក្រុមមកជើងឯកមកពីអ៊ុយក្រែន Shakhatar Donetsk ក្នុងលទ្ធផល ៣-២ នៃការប្រកួតនារាត្រីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។
តាមរយៈព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយថា Shakhtar បានអវត្តមានកីឡាករឈុតធំចំនួន ១៣នាក់ក្នុងការមកប្រកួតទល់នឹង Real Madrid នៅប្រទេសអេស្ប៉ាញ បន្ទាប់ពីមានមន្រ្តី និងកីឡាករដល់ទៅ ១៩នាក់បានតេស្តវិជ្ជមាននៃជំងឹ Covid-19 នាពេលថ្មីៗនេះ ដែលបង្ខំចិត្តកោះហៅកីឡាករយុវជនជាច្រើនចូលរួម។
តែសម្រេចជាលទ្ថផល ពួកគេយកបាន ៣ពិន្ទុក្រៅទឹកដីដ៏អស្ចារ្យ និងជាពិសេសអាចយកឈ្នះក្រុមខ្លាំងលេខ១ ប្រចាំទ្វីបអឺរ៉ុបដល់កីឡដ្ចាន Santiago Bernabeu តែម្តង បើទោះបីជា Luka Modric និង Vinicius Junior រកបានគ្រាប់វាយបកតាមពីក្រោយ ៣ទល់នឹង០ ក៏ដោយ នៅក្រោយពេលដែលខ្សែការពារ Rafael Varane បានធ្វេសប្រហែសចូលទីខ្លួនឯង ១គ្រាប់នៅនាទី៣៣ ពីការប្រកួតបើកឆាកសន្សំពិន្ទុចេញពីពូល B ក្នុងយុទ្ធនាការ Champions League រដូវកាល ២០២០-២០២១។
៣ពិន្ទុក្រៅដីនេះដែរ បានជួយឲ្យ Shakhtar Donetsk ឡើងទៅឈរនៅកំពូលតារាងនៃពូល B ជាបណ្តោះអាសន្នពី ១ប្រកួតដំបូងផងដែរ ដ្បិត Inter Milan និង Borussia Moenchengladbach បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ នៅយប់មិញនេះដែរ៕