(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្បត្តិ ហ្វាយនែន ភីអិលស៊ី បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ ផ្តល់ជូនការធានារ៉ាប់រងយានយន្ត និងធានារ៉ាប់រងសុខភាពឥតគិតថ្លៃ ជូនដល់អតិថិជន ដែលទទួលបានប្រាក់កម្ចីសម្រាប់ការទិញរថយន្ត និងប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន។
ការផ្ដល់ជូននេះ ក្នុងអំឡុងពេលប្រូម៉ូសិនពិសេសចាប់ពីថ្ងៃទី១៤ ខែតុលា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ បន្ទាប់កិច្ចសហការនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ ភ្នំពេញ។
លោក សឿង ស៊ីម៉ុន នាយកប្រតិបត្តិគ្រប់គ្រងទូទៅ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្បត្តិ ហ្វាយនែន បានថ្លែងថា កម្មវិធីប្រូម៉ូសិនពិសេសនេះ បានរៀបចំឡើងក្នុងគោលបំណងចម្បង គឺដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជន អំពីសារសំខាន់នៃការធានារ៉ាប់រង ជាពិសេសសម្រាប់ការពារគ្រួសារ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ លោកសង្ឃឹមថា ការសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ នៅក្នុងកម្មវិធីប្រូម៉ូសិននេះ អាចនាំមកនូវការផ្លាស់ប្តូរគំនិតរបស់ប្រជាជនកម្ពុជាលើ «សន្តិភាពនៃចិត្ត» និង «សុវត្ថិភាព ឬការពារ» ជាមួយនឹងការធានារ៉ាប់រង ។
ដោយឡែក លោក រ៉េត រិទ្ធី ប្រធាននាយកប្រតិបត្តិ របស់ក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ បានឱ្យដឹងថា ឱកាសនេះ ក្នុងនាមជាដៃគូសហការជាមួយសម្បត្តិ ហ្វាយនែន និងសម្រាប់យុទ្ធនាការប្រូម៉ូសិនពិសេសមួយនេះ «យើងនឹងខិតខំប្រឹងប្រែងក្នុងការបំពេញការងារ ដើម្បីផ្តល់ជូននូវសេវាកម្មយ៉ាងរហ័ស បត់បែន និងសាមញ្ញ។ ប្រូសួរ តែងតែគិតអំពីការសម្រេចបាន និងខិតខំធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការល្អបំផុត និងអ្វីគ្រប់យ៉ាងដើម្បីបំពេញតម្រូវការសម្រាប់អតិថិជនរបស់សម្បត្តិ ហ្វាយនែន»។
លោកបន្ដថា «យើងចង់បានលើសពីការរំពឹងទុកលើបទពិសោធន៍អតិថិជន។ អតិថិជនរបស់យើងគឺជាកម្លាំងចលករនៃអាជីវកម្មរបស់យើង និងសំខាន់បំផុតរបស់អ្នកពាក់ព័ន្ធរួមគ្នា។ យើងសន្យាគ្រប់ពេលថា យើងគឺអាចទុកចិត្តបាននៅពេលយើងយកចិត្តទុកដាក់ខ្ពស់ លើទំនាក់ទំនងដែលយើងអភិវឌ្ឍ ហើយយើងជឿជាក់ថា ភាពស្ថិតស្ថេរ គឺជាមាគ៌ានៃការកសាងទំនុកចិត្ត»។
លើសពីនេះទៀត សម្បត្តិ ហ្វាយនែន នឹងផ្តល់បន្ថែមជូនអតិថិជននូវអត្ថប្រយោជន៍ជាច្រើនទៀតដូចជាការបំពាក់ឧបករណ៍ GPS ដោយឥតគិតថ្លៃ សម្រាប់កម្ចីទិញរថយន្តឬម៉ូតូ និងការផ្តល់នូវការប្រាក់ ០% សម្រាប់ខែដំបូងសម្រាប់កម្ចីប្រាក់បៀវត្សបុគ្គល។
ដូច្នេះ សូមលោក លោកស្រីចូលរួមទស្សនាស្តង់ប្រ៉ូម៉ូសិននេះ នៅតាមផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញ និងធ្វើការតាមដានសេចក្តីប្រកាសថ្មីៗ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សម្បត្តិ ហ្វាយនែន ដើម្បីមានឱកាសទទួលបានរង្វាន់ដ៏គួរឱ្យទាក់ទាញជាច្រើនកំពុងរង់ចាំអ្នក៕
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រូម៉ូសិននេះ សូមទាក់ទងសម្បត្តិ ហ្វាយនែនតាមរយៈ៖
លេខទូរស័ព្ទ៖ 023 99 77 22 / 093 99 77 22
ហ្វេសប៊ុកផេក ៖ https://www.facebook.com/sambatfinance/
វែបសាយ ៖ https://www.sambatfinance.com