(ភ្នំពេញ)៖ realme 7i ស្មាតហ្វូនដែលមានបំពាក់កាមេរ៉ា៤គ្រាប់ និងមានតម្លៃក្រោម២៥០ដុល្លារដំបូងគេនៅកម្ពុជា នឹងធ្វើការដាក់លក់ជាផ្លូវការនៅថ្ងៃទី២៣ ខែតុលាស្អែកនេះហើយ ជាមួយការបំពាក់កាមេរ៉ាលំដាប់ Flagship 64MP Ultra Clear ៤គ្រាប់ ថាមពលថ្មធំ 5000mAh និងអេក្រង់កម្រិត 90Hz ធ្វើឱ្យវាក្លាយជាស្មាតហ្វូន ថតរូបដែលមានតម្លៃសមរម្យបំផុត នាំនូវបទពិសោធន៍ដ៏អស្ចារ្យដល់អ្នកប្រើប្រាស់វ័យក្មេង។
នៅក្នុងទីផ្សារកម្ពុជា realme គឺជាម៉ាកបច្ចេកវិទ្យាដំបូងគេដែលហ៊ានយកបច្ចេកវិទ្យាលំដាប់ Flagship 64MP Ultra Clear ៤គ្រាប់ មកបំពាក់នៅក្នុងជួរតម្លៃ២៤៩ដុល្លារ និងក្លាយជាម៉ាកបច្ចេកវិទ្យាពេញនិយមយ៉ាងពិតប្រាកដ។
សម្រាប់ផ្នែកផលិតផល realme តែងតែហ៊ានធ្វើជាម៉ាកបច្ចេកវិទ្យាពេញនិយមដែលឈានមុខគេ បង្កើតនូវផលិតផលដែលមានបច្ចេកទេសល្អ និងទទួលបានពានរង្វាន់ ការរចនាលំដាប់អន្តរជាតិដូចជា realme X50 Pro ដែលជាផលិតផល Flagship 5G ដំបូងនិងមានបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart និងទទួលបាន ពានរង្វាន់ GOOD DESIGN AWARD 2020 និង DESIGN AWARD ចំណែក Buds Q ដែលបានរចនាដោយអ្នករចនាល្បីនៅHermes ក៏ទទួលបានពានរង្វាន់ GERMAN DESIGN AWARD WINNER 2021និង DESIGN AWARD ។
សម្រាប់ផ្នែកអ្នកប្រើប្រាស់ យុវវ័យសម័យបច្ចុប្បន្នគឺចូលចិត្តកត់ត្រាការរស់នៅ ក៏ដូចជាហ៊ានស្វែងរកនូវអ្វីដែលជាខ្លួនឯង realme ជាម៉ាកដែលហ៊ានយកបច្ចេកវិទ្យា ដែលឈានមុខគេ មកបំពាក់ក្នុងជួរតម្លៃកាន់តែទាបហើយនៅក្នុងជួរតម្លៃនីមួយៗ គឺមានបង្កើតនូវជម្រើសផលិតផលល្អបំផុត សម្រាប់បំពេញតម្រូវការរបស់យុវវ័យ និងជួយលើកទឹកចិត្តយុវវ័យឱ្យសម្រេចនូវរឿងដែលពួកគេចូលចិត្ត និងចង់ធ្វើតាមរយៈតម្លៃសមរម្យបំផុតដែលនឹងធ្វើឱ្យការរស់នៅកាន់តែប្រសើរឡើង។
realme 7 series ដែលមានបំពាក់កាមេរ៉ា 64MP Ultra Clear ៤គ្រាប់លំដាប់ Flagship មិនត្រឹមតែអាចលេង Filters ប្តូរពណ៌ថ្មីៗជាច្រើនដែលមាន realme 7Pro ដែល មានបំពាក់បច្ចេកវិទ្យា 65W SuperDart ដំបូងគេ ហើយនឹង realme 7 ដែលមានបំពាក់នូវ Media Tek G95 ដំបូងគេ រួមទាំង realme 7i ដែលមានការរចនាថ្មី និងជា ម៉ូឌែលមួយដែលបានយកបច្ចេកវិទ្យាកាមេរ៉ា៤គ្រាប់ លំដាប់ Flagship យកមកបំពាក់នៅជួរតម្លៃ ២៤៩ដុល្លារដំបូងគេ និងជាម៉ូឌែលមួយដែលស័ក្តសមសម្រាប់ អ្នកប្រើប្រាស់បំផុត។
វាជាលើកដំបូងនៃការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាជាច្រើន និងតម្លៃ ជំរុញឱ្យបច្ចេកវិទ្យាកាន់តែពេញនិយម និងដឹកនាំឧស្សាហកម្មបច្ចេកវិទ្យាឱ្យរីកចម្រើនរួមគ្នានិងធ្វើឱ្យ realme អាចពង្រីកយ៉ាងឆាប់រហ័សដល់ទៅ៦១ទីផ្សារជុំវិញពិភពលោក ហើយបានជាប់ចំណាត់ថ្នាក់លេខ៤នៅក្នុងទីផ្សារប្រទេសកម្ពុជាក្នុងរយៈពេលមួយឆ្នាំ។
នាពេលអនាគត realme នឹងបន្តការរីកចម្រើន បន្តនាំមកនូវផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃកាន់តែសមរម្យដល់អ្នកប្រើប្រាស់ និងធ្វើឱ្យបទពិសោធន៍ របស់ប្រើប្រាស់កាន់តែប្រសើរឡើងដូចដែលលោក Sky Li ដែលជានាយកប្រតិបត្តិរបស់ realme បានបង្ហាញថា «ពួកយើងបានប្រើរយៈពេល២ឆ្នាំ ដើម្បីបញ្ជាក់ថា ម៉ាកផលិតផលថ្មីមួយ ក៏មានឱកាសដូចគ្នាហើយនេះគ្រាន់តែជាការចាប់ផ្តើម អនាគតគ្មានដែនកំណត់ យើងដឹកនាំស្មារតីឆ្ពោះទៅមុខទាំងអស់គ្នា»៕