(ភ្នំពេញ)៖ បណ្ណាគារ ឈិន គ័ង បានប្រកាសរៀបចំកម្មវិធី «ស្វែងរកពាក្យស្លោកពាណិជ្ជកម្ម» សម្រាប់បណ្ណាគាររបស់ខ្លួន ដែលបើកឱកាសឱ្យមហាជនចូលរួមប្រកួតបប្រជែងទាំងអស់គ្នា ដើម្បីទទួលរង្វាន់ធំទឹកប្រាក់ ២,០០០ ដុល្លារ ព្រមទាំងជាមួយការផ្ដល់ជូនជាច្រើនទៀតពីបណ្ណាគារ ឈិន គ័ង។

កម្មវិធីនេះបានចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី១៨ ខែតុលា រហូតដល់ថ្ងៃទី២៨ ខែតុលា។

ក្នុងរយៈពេលដែលម៉ាកសម្ភារការិយាល័យដ៏ល្បីល្បាញរបស់ចិន M&G បានចូលមកកាន់កម្ពុជាកន្លងមកនេះ ក្រុមហ៊ុនបានផ្ដោតក្នុងការបង្កើត និងផ្សព្វផ្សាយនូវម៉ាកសញ្ញា ឈិន គ័ង ដើម្បីផ្តល់ជូនអតិថិជនកម្ពុជានូវផលិតផលសម្ភារការិយាល័យដែលមានគុណភាពកាន់តែល្អ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ជាផលិតផលប្រកបដោយគុណភាពពីប្រទេសចិនផងដែរ។

កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្មនេះ ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា ដោយអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់បង្ហាញសមត្ថភាពរបស់ខ្លួន។ នេះមិនត្រឹមតែជាការប្រកួតប្រជែងប្រជាប្រិយភាព និងទេពកោសល្យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសំខាន់ដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណីរបស់កម្ពុជា និងវប្បធម៌ម៉ាក ឈិន គ័ង ផងដែរ។ បណ្ណាគារ ឈិន គ័ង នឹងបន្តជួយដល់ការអភិវឌ្ឍផ្នែកទីផ្សារ និងវប្បធម៌នៅកម្ពុជា។

តារាល្បីក្នុងបណ្ដាញសង្គម និងអ្នកជំនាញផ្នែកអក្សរសាស្ត្រ ជាការរួមផ្សំដ៏ប្លែកអស្ចារ្យដែលនាំមកនូវបទពិសោធន៍ថ្មីសន្លាង។ កម្មវិធីនេះមិនត្រឹមតែមានការចូលរួមពីតារាល្បីក្នុងបណ្ដាញសង្គមនៅកម្ពុជាមកធ្វើការផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការចូលរួមពីក្រុមអ្នកជំនាញផ្នែកអក្សរសាស្ត្រខ្មែរ ចូលរួមធ្វើជាគណៈកម្មការផងដែរ។ មានទាំងប្រជាប្រិយភាព និងជំនាញវិជ្ជាជីវៈទន្ទឹមគ្នា ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ដែលធានាថាព្រឹត្តិការណ៍នេះត្រូវបានប្រព្រឹត្តទៅដោយបើកចំហ និងយុត្តិធម៌។

ការដាក់ពាក្យស្នើសុំចូលរួមក្នុងកម្មវិធីនេះ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៨ ខែតុលា។ អ្នកអាចចូលរួមដោយការផ្ញើសារផ្ទាល់មកកាន់ទំព័រហ្វេសប៊ុក M&G Cambodia។ ការជ្រើសរើសថាយតម្លៃជាសាធារណៈនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ដែលនឹងធ្វើការជ្រើសរើសរង្វាន់ទី១ ចំនួន ១នាក់ និងរង្វាន់ឆ្នើមចំនួន ១០នាក់។

អ្នកឈ្នះរង្វាន់ឆ្នើមនឹងទទួលបានឱកាសការងារនៅក្នុងបណ្ណាគារ ឈិន គ័ង ថែមទាំងមានឱកាសក្លាយជាទូតសុឆន្ទៈរបស់បណ្ណាគារ ឈិន គ័ង។
ពិធីប្រគល់រង្វាន់នៃកម្មវិធីនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា នៅពហុកីឡជាតិអូឡាំពិក រាជធានីភ្នំពេញ។

លក្ខខណ្ឌតម្រូវ រួមមាន៖
១៖ មានចំណេះដឹង និងយល់ដឹងគ្រប់គ្រាន់អំពីបណ្ណាគារ ឈិន គ័ង។
២៖ ប្រើពាក្យមានភាពច្នៃប្រឌិត មិនមានកំណត់ចំនួនពាក្យទេ ត្រូវសមស្របនឹងរូបភាពរបស់បណ្ណាគារ ឈិន គ័ង។
៣៖ ងាយយល់ ងាយស្រួលក្នុងការចងចាំ និងផ្សព្វផ្សាយ។

អំពីរង្វាន់៖
រង្វាន់ទី១ ចំនួន ១នាក់ រង្វាន់ជាសាច់ប្រាក់ ២,០០០ដុល្លារ និងសម្ភារការិយាល័យដែលមានតម្លៃស្មើនឹង ១,០០០ដុល្លារ ការបញ្ចុះតម្លៃចំនួន ៣០% អស់មួយជីវិតនៅតាមបណ្ណាគារ ឈិន គ័ង គ្រប់សាខាទាំងអស់។

រង្វាន់ឆ្នើមចំនួន ១០រូប រង្វាន់ជាសាច់ប្រាក់ ២០០ដុល្លារសម្រាប់ម្នាក់ សម្ភារការិយាល័យដែលមានតម្លៃស្មើនឹង ១០០ដុល្លារ។

ព័ត៌មានសង្ខេបអំពីក្រុមហ៊ុន៖
M&G ក្នុងនាមជាផលិតករនៃសម្ភារការិយាល័យធំជាងគេមួយនៅលើពិភពលោក និងជាអ្នកផ្គត់ផ្គង់សម្ភារការិយាល័យរួមបញ្ចូលគ្នានូវគុណតម្លៃច្នៃប្រឌិត និងគុណសម្បត្តិសេវាកម្ម តែងប្តេជ្ញាធ្វើឱ្យការរៀនសូត្រ និងការបំពេញការងារកាន់តែមានភាពរីករាយ និងមានប្រសិទ្ធភាពជាងមុន។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ ប្រទេសចិន និងមានសួនឧស្សាហកម្មទំហំ ៥០០,០០០ម៉ែត្រការ៉េ។ នៅឆ្នាំ២០១៩ មន្ទីរពិសោធន៍ ឈិន គ័ង ត្រូវបានទទួលស្គាល់ជាផ្លូវការដោយសេវាកម្មវាយតម្លៃថ្នាក់ជាតិរបស់ប្រទេសចិន សម្រាប់ការវាយតម្លៃអនុលោមភាព (CNAS) ដែលមានសមត្ថភាពត្រួតពិនិត្យ ស្របតាមកម្រិតពិភពលោក។

ផលិតផលរបស់ M&G ត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន ១១០។ បណ្ណាគារ ឈិន គ័ង លក់រាយមានជិត ៨ម៉ឺនកន្លែងនៅទូទាំងប្រទេសចិន និងមានដៃគូនៅទូទាំងពិភពលោក។ ក្រុមហ៊ុនបានបន្តរក្សាកំណើនយ៉ាងលឿនទ្វេដងក្នុងរយៈពេលដប់ឆ្នាំកន្លងមក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះផលិតផលផ្សេងៗរបស់បណ្ណាគារ ឈិន គ័ង អាចត្រូវបានគេមើលឃើញនៅក្នុងសន្និសីទ APEC វេទិកា Boao Forum for Asia សន្និសិទនាយកប្រតិបត្តិសកល និងសន្និសីទជាន់ខ្ពស់ថ្នាក់ជាតិដទៃទៀត ដែលបង្ហាញពីចក្ខុវិស័យរបស់ M&G ក្នុងការបង្កើតម៉ាកសម្ភារការិយាល័យលំដាប់ពិភពលោក៕