(ភ្នំពេញ)៖ ក្រុមហ៊ុនអន្តរជាតិ ចុង ហ៊្វាង បានរៀបចំពិធីបើកសម្ពោធការបិទដំបូលនៃអគារអន្តរជាតិ ចុង ហ៊្វាង (មជ្ឈមណ្ឌលបច្ចេកវិទ្យា និង ហិរញ្ញវត្ថុ) នៅទីក្រុងប៉េកាំង សាលធំ (CP CENTER) និងបានចាក់ផ្សាយផ្ទាល់ស្របគ្នា ជាមួយនឹងគម្រោងអគារនៅខណ្ឌទួលគោក។ ការរៀបចំតែងលំអអគារ មានការរំពឹងទុកថា នឹងបញ្ចប់នៅក្នុងឆ្នាំនេះ។
គំរោងអគារមានចំនួ៦០ជាន់ និងមានបំពាក់ជាមួយនឹងការកែលំអផ្នែកហិរញ្ញវត្ថុ, បច្ចេកវិទ្យាឆ្លាតវៃ, ការផ្តល់ប្រឹក្សាពត៌មាន, ការអប់រំបែបវប្បធម៌, វិស័យទេសចរណ៍, សណ្ឋាគារ, ខុនដូ, មជ្ឈមណ្ឌលកំសាន្ត, ទស្សនាទេសភាពរបស់ទីក្រុងពីកំពូលអគារ, វិមានគ្រីស្តាល់ និងមានលក្ខណៈពិសេសផ្សេងៗជាច្រើនទៀត។
គម្រោងនេះមានទីតាំងនៅស្ថិតនៅចំកណ្តាលខណ្ឌទួលគោក, រាជធានីភ្នំពេញ, នៅចំតំបន់អភិជន, ទីតាំងសំបូរទៅដោយគ្រឹះស្ថានអប់រំ, ព័ទ្ធជំវិញដោយផ្សារទំនើបធំៗ, មជ្ឈមណ្ឌលទិញទំនិញ, សាលាអន្តរជាតិ, ស្ថាប័នវិជ្ជសាស្ត្រ និងនៅមានការផ្គត់ផ្គង់តម្រូវការផ្សេងៗទៀត។
សាលធំនៅទីក្រុងប៉េកាំង មានវត្តមានលោកបណ្ឌិត MENG XIAOSU ដែលជាស្ថាបនិករបស់ក្រុមហ៊ុន ចុង ហ៊្វាង និងជាបិតាអចលនទ្រព្យ រួមជាមួយនឹងវត្តមានរបស់ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅចិនលោកស្រី ខែក កែមាលីស៊ីសូដា និងវត្តមានរបស់លោក XIE LEI ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមអចលនទ្រព្យអន្តរជាតិរបស់ប្រទេសចិន។
ក្នុងកិច្ចសន្និសិទនៅប្រទេសកម្ពុជា, លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូផ្តល់ជាកិត្តិ យសចូលរួម ក្នុងពិធីកាត់ខ្សែបូ និងបានធ្វើទស្សនកិច្ចនៅគម្រោងអគារ ចុង ហ៊្វាង។ ប្រជាជនកម្ពុជា និងចិន បានសហការគ្នាដើម្បីបញ្ចប់ការសាងសង់ដំបូលរបស់អគារទាំងមូល។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានផ្តល់អំណរសាទរជាលើកដំបូង ជូនទៅអគារអន្តរជាតិ ចុង ហ៊្វាង លើការបញ្ចប់សាងសង់ដំបូលរបស់អគារ និងបានថ្លែងថា អគារអន្តរជាតិ ចុង ហ៊្វាង គឺជាអគារខ្ពស់ជាងគេនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ហើយនាពេលអនាគតនឹងអាចក្លាយទៅជាហិរញ្ញវត្ថុ បច្ចេកវិទ្យា CBD នៅទីក្រុងភ្នំពេញ។
លោកក៏បានបន្ថែមទៀតថា លោកនឹងសង្ឃឹមថា ក្រុមហ៊ុនអន្តរជាតិ ចុង ហ៊្វាង នឹងបន្តធ្វើការវិនិយោគបន្ថែមទៀត នៅប្រទេសកម្ពុជា ដើម្បីធ្វើការកសាងគម្រោង បន្តបន្ទាប់ទៀតដែលល្អៗ ហើយនឹងចូលរួមយ៉ាងសកម្ម ក្នុងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច និងសំណង់នៅប្រទេសកម្ពុជា។
អគារអន្តរជាតិ ចុង ហ៊្វាង នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា (មជ្ឈមណ្ឌលបច្ចេកវិទ្យា និងហិរញ្ញវត្ថុ) និងមានលេចចេញនូវព្រះអាទិត្យបាំងឆ័ត្រ នៅលើអាគារ ចុង ហ៊្វាង ដែលបានផ្តល់ជាសញ្ញា នៃភាពជោគជ័យរបស់អគារទាំងមូល ហើយក៏ដូចជាការប្រោសព្រំជូនពរជ័យដល់មនុស្សទាំងអស់ នៅក្នុងអគារឲ្យមានសុភមង្គល និងឲ្យបានសម្រេចគ្រប់កិច្ចការងារ។
ក្រុមហ៊ុនអន្តរជាតិ ចុង ហ៊្វាង (មជ្ឈមណ្ឌលបច្ចេកវិទ្យា និងហិរញ្ញវត្ថុ) បានពាំនាំនូវបទពិសោធន៍ និងបច្ចេកវិទ្យាជឿនលឿនថ្មីៗបំផុតរបស់ក្រុមហ៊ុន HUAWEI មានដូចជា ឃ្លាំងផ្ទុកទិន្នន័យសំខាន់ៗ ម៉ាស៊ីនស្កេនមុខសម្រាប់ភ្ញៀវកម្មវិធី APP សម្រាប់ចំណតយានយន្ត, មានប្រព័ន្ធការពារសន្តិសុខវៃឆ្លាត, ឧបករណ៍ពន្លត់អគ្គិភ័យ ស្វ័យប្រវត្តិ និងមានការការពារសន្តិសុខសណ្តាប់ធ្នាប់ គ្រប់ជាន់ នៃអាគារត្រូវបានគ្រប់គ្រង ដោយម៉ាស៊ីនស្វ័យប្រវត្តិ (លើសពីនោះទៅទៀត នៅក្នុងអគារមានបំពាក់ទៅដោយស្វ័យប្រវត្តិកម្មអគារសុវត្ថិភាព និងអំពូលស្វ័យប្រវត្តិគ្រប់ទីកន្លែង-ល-)។
បន្ទប់ប្រជុំមានបំពាក់បច្ចេកវិទ្យា 5G និង មានទទួលរក្សាទុកវត្ថុមានតម្លៃបែបសិល្បៈ មានរៀបចំកម្មវិធីដេញថ្លៃ, ការធានាសន្តិសុខជាលក្ខណៈស្តង់ដាអន្តរជាតិ, ការិយាល័យសាធារណៈ, កន្លែងហាត់ប្រាណនៅជាន់ទី១៨ និងមានជំនួយការមេផ្ទះជាមនុស្សយន្តវៃឆ្លាត-ល-។
ជាពិសេស លោកអ្នកអាចថែរក្សាសុខភាពតាមរយៈការស្ប៉ា និងសូណាបែបបុរាណចិន មានអាងហែលទឹកនៅលើអាកាស ស្ពានកញ្ចក់ ភោជនីយដ្ឋានវិល៣៦០ ដើម្បីឲ្យកាន់តែប្រសើរ វិមានគ្រីស្តាល់ដែលរចនាបែបសិល្បៈយ៉ាងរស់រវើក។ ពួកយើងមានទំនុកចិត្តយ៉ាងមុតមាំ ទៅលើបច្ចេលវិទ្យាថ្មីៗ និងឈានមុខគេបង្អស់ នៅប្រទេសចិនថា នឹងអាចជួយអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យាបែបគំនិតច្នៃប្រឌិត និងធ្វើប្រជាជនកម្ពុជារស់នៅក្នុងភាពស៊ីវិល័យ។
នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ លោកស្រីឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋចិន លោកស្រី ខែក កែមាលីស៊ីសូដា ក៏បានធ្វើទស្សនកិច្ច នៅអគារអន្តរជាតិ ចុង ហ៊្វាង ផងដែរ។
លោកស្រីបានទទួលស្គាល់ នៅឥទ្ធិពលនូវការអភិវឌ្ឍន៍សំណង់របស់ក្រុមហ៊ុន ចុង ហ៊្វាង នៅកម្ពុជា ហើយថែមទាំងបានកោតសរសើរដល់ក្រុមហ៊ុនលើការធានា គុណភាពសំណង់ និងបច្ចេកវិទ្យា ហិរញ្ញវត្ថុ នវានុវត្តន៍ ឈានមុខគេ ដែលបានបង្ហាញពីអត្តសញ្ញាណជាតិរបស់ប្រទេសចិន និងមានសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុនអន្តរជាតិ ចុង ហ៊្វាង អាចនឹងបន្តចូលរួមគាំទ្រមិត្តភាពកម្ពុជា-ចិន ឲ្យកាន់តែជ្រាលជ្រៅបន្ថែមទៀត។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ក្រុមហ៊ុនអន្ដរជាតិ ចុង ហ៊្វាង ក៏បានដឹកនាំសហគ្រាស ដែលពាក់ព័ន្ធទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ចុះធ្វើសកម្មភាពសប្បុរសធម៌ និងបានពាំនាំសម្ភារបរិក្ខារពេទ្យ និងថវិកាមួយចំនួនផងដែរ។ សកម្មភាពបរិច្ចាគនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅអំពី លោកស្រីឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសចិន ខែក កែមាលីស៊ីសូដា និង ក្រុមគ្រួសារេបស់អ្នកជម្ងឺដែលកំពុងទទួលការព្យាបាលផ្ទាល់។
ប្រធានមន្ទីរពេទ្យកុមារលោកបណ្ឌិត Dennis Lawrence (បារាំង) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនអន្តរជាតិចុង ហ៊្វាង សម្រាប់ការបរិច្ចាគ សប្បុរសធម៌របស់ខ្លួន និងបានប្រគល់លិខិតអរគុណសម្រាប់អំណោយ ដើម្បីថ្លែងអំណរគុណដល់ក្រុមហ៊ុន សម្រាប់ការផ្គត់ផ្គង់សំភារៈដែលត្រូវការជាបន្ទាន់។
ការចូលរួមរំលែកទុក្ខលំបាកជា សម្ភារ និងថវិកានេះនឹងត្រូវផ្តល់ជូនមន្ទីរពេទ្យ ដើម្បីផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់អ្នកជម្ងឺផងដែរ។ នាថ្ងៃអនាគតក្រុមហ៊ុនអន្តរជាតិ ចុង ហ៊្វាង នឹងបង្កើតមូលនិធិ អន្តរជាតិមួយហៅថា «ស្នាមញញឹមខ្មែរ» ហើយយើងនឹងខិតខំឲ្យអស់ពីសមត្ថភាព ក្នុងការប្រមូលមូលនិធិនេះ ដើម្បីជួយជាសប្បុរសជូនដល់ប្រទេសកម្ពុជា ដើម្បីបន្តការផ្គត់ផ្គង់សម្ភារ និងជំនួយផ្នែកហិរញ្ញវត្ថុ។ នៅដំណាក់កាលដំបូង នៃការធ្វើកំណែទម្រង់ និងការបើករបស់ក្រុមហ៊ុនអចលនទ្រព្យចិន បានបំពេញភារកិច្ចសំខាន់ នៃគម្រោងសម្រាប់ជីវភាពរស់នៅ និងលំនៅដ្ឋានរបស់ប្រជាជន។
នៅក្នុងយុគសម័យថ្មី ប្រតិបត្ដិការគំនិតសេវាកម្មអាជីវកម្ម នឹងធ្វើតាមគំរូរបស់មជ្ឈមណ្ឌល ZHENG DA ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងបច្ចេកវិទ្យាខ្ពស់ឈានមុខគេ រួមផ្សំនឹងគំនិតបែបវប្បធម៌ និង សេវាកម្មថែទាំសុខភាពដើម្បីបង្កើតជាចក្ខុវិស័យដ៏ស្រស់បំព្រងដែលអាចទទួលបានបទពិសោធន៍ដ៏រីករាយនឹងគេហដ្ឋាន។ ដោយប្រកាន់ខ្ជាប់នូវគំនិតជឿនលឿនពហុមុខងារនៃកន្លែង ដ៏ល្អឥតខ្ចោះដោយព្យាយាមដឹកនាំរយៈពេល១០ឆ្នាំ នៅក្នុងតំបន់និងបង្កើតធ្វើការរួមគ្នាតែមួយ ដើម្បីការរួមបញ្ចូលគ្នារវាងវប្បធម៌ចិន និងមនុស្សនិងទំនៀមទម្លាប់អាស៊ីអាគ្នេយ៍។
ក្រៅពីសេវាកម្មជួលត្រលប់, គម្រោងនេះក៏បង្ហាញពីលក្ខណៈពិសេស នៃបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងស្វែងយល់ពីនិមិត្តសញ្ញាទ្រព្យសម្បត្តិ ឌីជីថលអចលនៈទ្រព្យឈានមុខគេ នៅលើពិភពលោក។ វាពឹងផ្អែកយ៉ាងមុតមាំលើការអនុលោមភាពរបស់ SEC Compliance នៃសហរដ្ឋអាមេរិក, Singapore issuance និង ធ្វើប្រតិបត្តិការទូលំទូលាយនៅអឺរ៉ុបនិងអាស៊ីអាគ្នេយ៍។
វាដែលបានទាក់ទាញវិនិយោគិនអចលនទ្រព្យពិភពលោក ហើយវិនិយោគិនរូបិយប័ណ្ណឌីជីថលយកចិត្តទុកដាក់ និងវិនិយោគហើយកសាងវាឲ្យទៅជាស្ពាន នៃហិរញ្ញវត្ថុឌីជីថលអចលនៈទ្រព្យ នៅអាស៊ីអាគ្នេយ៍ដោយជំរុញស្ថាប័នហិរញ្ញវត្ថុដូចជាចិន, ជប៉ុន, កូរ៉េខាងត្បូង, អឺរ៉ុប និងស្ថាប័នផ្សេងៗទៀត ឲ្យផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យា ហិរញ្ញវត្ថុ និង ទទួលបានការរួមបញ្ចូលគ្នានៃប្រទេសកម្ពុជា ជាមួយទីផ្សារហិរញ្ញវត្ថុពិភពលោក។
ប្រាក់ចំណូលប្រចាំឆ្នាំនៃប្រតិបតិ្តការរបស់គម្រោងគឺ៨% និងប្រាក់ចំណូលលើប្រតិបត្តិការគឺ១២% ។ ប្រាក់ចំណូលសុទ្ធត្រូវបានបែងចែកស្របតាម blockchain ។ វាអាចត្រូវបានដាក់ឲ្យប្រើប្រាស់លើអេកូឡូស៊ី និង ការកំសាន្តនៅក្នុងរង្វង់អាជីវកម្ម។ វិនិយោគិនផ្សេងៗទៀតនៅជុំវិញសកលលោកនឹងវិនិយោគយ៉ាងងាយស្រួល និង មានសុវត្ថិភាព ហើយវាអាចសាយភាយ និងប្តូរដោយសេរី៕