(ភ្នំពេញ)៖ ដើម្បីអបអរសាទពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ទឹករ៉ែធម្មជាតិ «អូរសិលា» លក់ប្រមូលសិនពិសេសមិនធ្លាប់មានពីមុនមក ដោយជាវចំនួន ១០កេស និងថែមជូន ២កេស។
ទឹករ៉ែធម្មជាតិ «អូរសិលា» គឺជាទឹកដែលមានអត្ថប្រយោជន៍ជាច្រើនយ៉ាងជាពិសេស «ទឹករ៉ែ» មានប្រភពមកពីធម្មជាតិ ដែលនឹកស្មានមិនដល់ គឺអាចទប់ស្កាត់ការពារមេរោគបានយ៉ាងល្អ។ ប្រសិនជាលោកអ្នកមិនចូលចិត្តពិសារទឹករ៉ែ ឬគ្មានទម្លាប់ពិសាទឹករ៉ែច្រើនទេនោះ គឺគួរតែផ្លាស់ប្តូរនូវទម្លាប់នេះ ដើម្បីសុខភាពលោកអ្នក។
បន្ថែមពីនេះទឹករ៉ែធម្មជាតិ «អូរសិលា» មានអត្ថប្រយោជន៍ទាំង ៥យ៉ាង ដែលបានមកពីការទទួលទានទឹករ៉ែ នៅពេលព្រឹករួមមាន៖
* ទី១៖ នៅពេលដែលលោកអ្នក ទទួលទានទឹកនៅពេលព្រឹក ទាំងពោះទទេនោះវាអាចចូលទៅលាងសម្អាត ក្រពះ និងពោះវៀន ដែលជាហេតុធ្វើឱ្យងាយស្រួលដល់ការស្រូបយក សារធាតុចិញ្ចឹមផ្សេងទៀត ដែលយើងទទួលបន្ទាប់ពីនោះ។
* ទី២៖ ធ្វើឱ្យកើនឡើងនូវការបង្កើតកោសិកាឈាមថ្មី និងកោសិកាសាច់ដុំ។
* ទី៣៖ ទឹកអាចជួយសម្រកទម្ងន់បាន ដោយគ្រាន់តែទទួលទាននូវទឹកត្រជាក់ប្រហែលកន្លះលីត្រ នៅពេលព្រឹក គឺវាអាចជួយឱ្យដំណើរការរបស់ប្រព័ន្ធរំលាយអាហារ កើនឡើងដល់ទៅ ២៤ភាគរយ។
*ទី៤៖ ទឹកអាចជួយលាងនូវជាតិពុលពីក្នុងឈាមដែលធ្វើឱ្យស្បែករបស់អ្នកភ្លឺរលោងស្រស់ថ្លាបាន។
* ទី៥៖ ធ្វើឱ្យមានតុល្យភាពក្រពេញទឹករងៃ ដែលក្រពេញនេះ អាចជួយលោកអ្នក នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដោយរក្សាតុល្យភាពវត្ថុរាវនៅក្នុងខ្លួន និងជួយប្រឆាំងមេរោគបានថែមទៀតផង។
ដើម្បីឱ្យការទទួលទានទឹករបស់លោកអ្នកមានប្រសិទ្ធិភាព សូមអនុវត្តន៍តាមវិធីខាងក្រោម៖
* ទទួលទានទឹករ៉ែ ឬទឹកធម្មតា ១.៥លីត្រ បន្ទាប់ពីក្រោកពីគេងភ្លាមៗ
* កុំទទួលទានអ្វីផ្សេង ក្នុងរយៈពេល ១ម៉ោង ក្រោយពីទទួលទានទឹក។
សូមកុំបណ្តោយឱ្យខ្លួនរបស់អ្នកបាត់បង់ជាតិទឹក ដោយប្តូរទម្លាប់មកពិសារទឹករ៉ែ ជារៀងរាល់ព្រឹកឱ្យបានច្រើនក្នុង១ថ្ងៃៗ ដើម្បីទទួលបាននូវសុខភាពល្អ ដែលបានមកពីគុណប្រយោជន៍ពីទឹករ៉ែធម្មជាតិ។
ទឹករ៉ែធម្មជាតិ អូរសិលា ដែលផលិតដោយក្រុមហ៊ុន ផារ័ត្នវឌ្ឍនៈ អេនធើប្រាយ គឺសាកសមបំផុតសម្រាប់អស់លោកអ្នក ដើម្បីទទួលទាន។ លោកអ្នកអាចទាក់ទងបាន តាមរយៈអ៉ីមែល៖ [email protected] ឬអាសយដ្ឋាន ផ្ទះលេខ០១A ផ្លូវ៩០៧ សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ៖ ០១៥ ៩៨ ៤២ ៥២៕