(ភ្នំពេញ)៖ ស្រាបៀរ Budweiser ដែលជាប្រភេទស្រាបៀរដ៏ល្បីល្បាញមួយប្រភេទ ត្រូវបានផ្តល់ចំណាត់ថ្នាក់ថាជាប្រេនដ៍ស្រាបៀរ កម្រិតខ្ពស់ជាងគេបំផុតលើពិភពលោក នៅឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ ស្តីពីចំណាត់ប្រេនដ៍ផលិផលពិភពលោក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ។
ចំណាត់ថ្នាក់នេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុន Interbrand ដែលជាក្រុមហ៊ុនសម្រាប់ការស្រាវជ្រាវប្រេនដ៍ នៃផលិតផលផ្សេងៗ លំដាប់ថ្នាក់លើពិភពលោក។
បន្ទាប់ពីក្រុមហ៊ុននេះ ស្រាវជ្រាវប្រភេទស្រាបៀរជាច្រើនប្រភេទនោះ ខ្លួនក៏ផ្តល់ចំណាត់ថ្នាក់ដល់ស្រាបៀរ Budweiser ជាយីហោស្រាបៀរ កម្រិតខ្ពស់ជាងគេបំផុតលើពិភពលោក ឆ្នាំ២០២០ និងទទួលបានចំណាត់ថ្នាក់លេខ ៣៣ យីហោល្អបំផុតថ្នាក់សកលឆ្នាំ២០២០ផងដែរ (Best Global Brands 2020)។
សូមបញ្ជាក់ថា Budweiser គឺ « អធិរាជនៃស្រាបៀ (King of Beers) ដែលបានចំណាយពេលផលិតយូរ ជាងស្រាបៀរដទៃ ដើម្បីរសជាតិកាន់តែស្រទន់។ Budweiser, The King of Beers សូមអរគុណអតិថិជនទាំងអស់ នៅជុំវិញពិភពលោក សម្រាប់ការគាំទ្រផលិតផលរបស់ខ្លួនផងដែរ។
សម្រាប់ព័ត៌មានបន្ថែម ស្តីពីចំណាត់ថ្នាក់ប្រេនដ៍ពិភពលោកផ្សេងទៀត សូមចូលទៅកាន់ https://www.interbrand.com/best-brands/ ។ សម្រាប់ការចែកចាយលក់ផ្តាច់មុខដោយក្រុមហ៊ុន អ៊ែតវូត អាហ័រណ នីហ័រណ សូមអរគុណ។