(អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានតុលាការស្រុកសហរដ្ឋអាមេរិកប្ដឹងចោទប្រកាន់តាមសំណើរបស់ស្ត្រីម្នាក់ថាបានបង្កើតល្បែងស៊ីសង និងល្បែងខុសច្បាប់នៅលើ App Store ដើម្បីដោះដូរនឹងការបានលេងហ្គេមដោយសេរី ឬលេងបានរយៈពេលយូរ។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
នៅក្នុងពាក្យបណ្ដឹងបានលើកឡើងថា ស្ត្រីម្នាក់ឈ្មោះ Karen Workman បានប្ដឹងថា នាងបានទាញយកហ្គេមមួយដែលមានឈ្មោះថា «Jackpot Mania» និងបានលេងហ្គេមនោះ ស្រាប់តែមានពេលមួយនេះ នៅក្នុងហ្គេមបានតម្រូវឱ្យនាងទិញកាក់ (coins ) ដើម្បី បន្ត បានលេងវគ្គមុខទៀត ឬបានលេងរយៈពេលយូរ។ នៅក្នុងនោះផងដែរ បើសិនជាលេងឈ្នះនឹងទទួលបានកាក់ដោយគិតថ្លៃមកវិញ (Free coins)។
នាងមិនបានចាប់អារម្មណ៍នោះទេ ប៉ុន្តែរយៈពេល ៦ខែកន្លងផុតទៅ នៅក្នុងគណនីធនាគាររបស់នាងបានចំណាយប្រាក់ជាង ៣ពាន់ដុល្លារ អាមេរិក ទៅលើការទិញកាក់ តាមរយៈហ្គេមមួយនោះ ដោយនាងមិនបានដឹងអ្វីសោះ ខណៈដែលនាងបានដឹងថា ការទិញកាក់របស់នាង នៅពេលលេងហ្គេមនោះវាគ្រាន់តែជាការទិញដើម្បីឈ្នះ ឬបានលេងវគ្គបន្ត ហើយ Apple មិនបានបញ្ជាក់ថា វាត្រូវចំណាយលុយពិតដើម្បី ទិញវានោះទេ។
គួរបញ្ជាក់ផងដែរថា កន្លងមកក៏ធ្លាប់មានជនរងគ្រោះច្រើនផងដែរ ពាក់ព័ន្ធនឹងករណីនេះ ដោយភាគច្រើនកូនៗបានប្រើប្រាស់គណនីរបស់ ឪពុកម្ដាយដើម្បីទិញហ្គេម ឬកាក់ ៕