(កូរ៉េ)៖ វិទ្យាស្ថានស្រាវជ្រាវធុរៈកិច្ចកូរ៉េ (The Korean Businesss Research Institute) បានបង្ហាញពីលទ្ធផលក្រុមតារាចម្រៀង K-POP ដែលមានប្រជាប្រិយភាពប្រចាំខែតុលា ឆ្នាំ២០២០ ដោយក្នុងនោះគេសង្កេតឃើញថា ក្រុមចម្រៀងបុរស BTS បានឈរនៅចំណាត់ថ្នាក់ទី១ ខណៈក្រុមចម្រៀងនារី BLACKPINK តាមពីក្រោយ ដោយឈរនៅចំណាត់ថ្នាក់ទី២។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។
ជាការកត់សម្គាល់ លទ្ធផលនេះគឺត្រូវបានកំណត់តាមរយៈការពេញនិយមរបស់អតិថិជន ឬក៏អ្នកគាំទ្រ ឬប្រជាប្រិយភាពនៅលើប្រពន្ធផ្សព្វផ្សាយ និងរូបមន្តជាច្រើនទៀត តាមរយៈការប្រមូលទិន្នន័យ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែតុលា។
ក្រុមចម្រៀងបុរស BTS បានឈរនៅចំណាត់ថ្នាក់កំពូលប្រចាំខែតុលានេះ ក្នុងនាមជាក្រុមចម្រៀងដែលមានកេរ្តិ៍ឈ្មោះជាងគេ ជាមួយតួលេខ ១៤,២២៧,៧៥៧។ ចំនួនដ៏ច្រើននេះ គឺបន្ទាប់ពីក្រុម BTS បានសម្រេចនូវសមិទ្ធផលដ៏អស្ចារ្យរបស់ពួកគេ តាមរយៈតាមរយៈបទចម្រៀងជាភាសាអង់គ្លេសចំណងជើងថា «Dynamite» ខណៈចម្រៀងនេះគឺលេចធ្លោរខ្លឹងលើតារាងចម្រៀងអាមេរិក Billboard និង Youtube ផងដែរ។
ងាកមកក្រុមចម្រៀងនារី BLACKPINK វិញគឺឈរនៅចំណាត់ថ្នាល់លេខ២ ប្រចាំខែតុលានេះ ក្នុងនាមជាក្រុមចម្រៀងនារីដែលមានកេរ្តិ៍ប្រជាប្រិយភាព ជាមួយតួរលេខ ១២,២៨០,២៤២ ខណៈក្រុមចម្រៀងដែលនៅលេខរៀងទី៣ គឺក្រុម NCT ជាមួយនឹងតួរលេខ ៨,៥២០,០៤៦។
ខាងក្រោមនេះ ជាក្រុមចម្រៀងទាំង១០ ដែលមានប្រជាប្រិយភាពប្រចាំខែតុលានេះ៖
១៖ ក្រុមចម្រៀង BTS
២៖ ក្រុមចម្រៀង BLACKPINK
៣៖ ក្រុមចម្រៀង NCT
៤៖ ក្រុមចម្រៀង Oh My Girl
៥៖ ក្រុមចម្រៀង I-DLE
៦៖ ក្រុមចម្រៀង MAMAMOO
៧៖ ក្រុមចម្រៀង EXO
៨៖ ក្រុមចម្រៀង Girl’s Generation
៩៖ ក្រុមចម្រៀង SEVENTEEN
១០៖ ក្រុមចម្រៀង TWICE៕