(ភ្នំពេញ)៖ បុរី អិល អេច អិល នៅព្រឹកទី២៥ ខែតុលា ឆ្នាំ២០២០ បានប្រារព្ធពិធីសែនក្រុងពាលី និងបុកគ្រឹះបើកការដ្ឋានថ្មីព្រមទាំងសម្ពោធបើកការិយាល័យលក់បុរីថ្មីជាផ្លូវការ នូវគម្រោងលំនៅដ្ឋានប្រណិតបែបអាជីវកម្ម ក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងនៅផ្លូវ105K ស្ថិតនៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលធ្វើដំណើរចម្ងាយ ពីមុខព្រលានយន្តហោះប្រមាណ ១០នាទី។

លោកឧកញ៉ា លាង ហ៊ី និងលោកស្រី ហេង សុកគៀង អគ្គនាយកក្រុមហ៊ុន ឃូ ឌីវេឡុបម៉ិន ឯ.ក ម្ចាស់ បុរីអិល អេច អិល បានឱ្យដឹងថា នេះគឺជាគម្រោងថ្មីរបស់ក្រុមហ៊ុនបន្ទាប់ពីមានការជោគជ័យយ៉ាងខ្លាំងក្នុងវិស័យសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំអន្តរជាតិ ដែលមានឈ្មោះ ខតយ៉ាត បាយ ម៉ារីត (Courtyard by Marriott) ស្ថិតនៅក្រោយព្រះបរមរាជវាំង និងការិយាល័យជួលដ៏ទំនើបនិងទាន់សម័យ ជួលដោយក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ (Cambodia Airways) ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញក្នុង ព្រះរាជាណាចក្រកម្ពុជា និងការសាងសង់ដ៏ទៃទៀត ដែលក្រុមហ៊ុនមានស្នារដៃនិងបទពិសោធន៏ជាច្រើន។

ដូចច្នេះហើយ លោកឧកញ៉ា លាង ហ៊ី និងលោកស្រី ហេង សុកគៀង បានសម្លឹងមើលចក្ខុវិស័យដ៏វែងឆ្ងាយនៃការលូតលាស់ក្នុងវិស័យអចលនទ្រព្យ ស្របជាមួយការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពូជា ដែលជាប្រមុខដឹកនាំរាជរដ្ធាភិបាល នាំមកនូវភាពរីកចម្រើន ក្រោមគោលកាលនយោបាយឈ្នះ ឈ្នះ បានធ្វើឱ្យលោកឧកញ៉ា និងលោកស្រីមានការជឿរជាក់ ដ៏មុតមាំនឹងបានសម្រេចវិនិយោកក្នុងវិស័យបុរី ក្នុងគម្រោងបុរី អិល អេច អិល ដែលមានទីតាំងស្ថិតនៅផ្លូវ105K ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅជាប់ជុំវិញដោយបុរីប្រឌិតៗ ដែលជាបុរីសាងសង់ប្រកបដោយគុណភាពខ្ពស់ រចនាបទបែបទំនើបទាន់សម័យ មានទីតាំងស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពល និងការអភិវឌ្ឍន៍ខ្លាំង ដែលផ្តល់នូវភាពងាយស្រួលបំផុតសម្រាប់ការរស់នៅ។

ក្រុមហ៊ុនបានខិតខំ រៀបចំឡើងដោយជ្រើរើសយកទីតាំងបុរី សម្រាប់លក់ដែលមានភូមិសាស្ត្រល្អ នៅក្នុងតំបន់ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ ដែលបានចូលរួមមួយចំណែកក្នុងការអភិឌ្ឍន៍សង្គម និងជួយលើកស្ទួយដល់វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យនៅកម្ពុជា។

ជាមួយគ្នានេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អតិថិជនក្រុមហ៊ុនបានរៀបចំតាមមាត្រដ្ឋានលំនៅដ្ឋានរស់នៅដ៏ស្រស់ស្រាយសម្រាប់ក្រុមគ្រួសារ និងអាជីវករ តាមរយៈការរួមបញ្ចូលភាពទំនើប នៅក្នុងលំនៅដ្ឋានដែលសាងសង់ឡើងយ៉ាងយកចិត្តទុកដាក់ ដោយវិស្វករជំនាញ និងត្រឹមត្រូវតាមស្តង់ដាស្ថាបត្យកម្មសំណង់ ព្រមទាំងចាក់ផ្លូវបេតុងធំទូលាយតភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធធំទូលាយ។

លោកឧកញ៉ាអគ្គនាយក បានបញ្ជាក់បន្ថែម ពីគោលដៅចម្បងរបស់បុរី អិល អេច អិល យ៉ាងដូច្នេះថា៖ «យើងចង់ឲ្យ ប្រជាជនទូទៅទទួលបានលំនៅដ្ឋានមួយដែលមានភាពប្រណិត រឹងមាំ និងមានតម្លៃសមរម្យ សម្រាប់រស់នៅ និងអាចប្រកបអាជីវកម្មបាន»

គួរបញ្ជាក់ផងដែរ ថាសម្រាប់អតិថិជនដែលធ្វើការទិញផ្ទះក្នុងឱកាសពិធីក្រុងពាលី និងបើកការដ្ឋានសាងសង់គម្រោងរបស់បុរី អិល អេច អិល អតិថិជនទទួលបាននូវការបញ្ចុះតម្លៃ៥ភាគរយក ប្រម៉ូសិនភ្លាមៗ សម្រាប់ការបង់ផ្តាច់ទៅលើប្រភេទផ្ទះអាជីវកម្ម (Shop House) និងការបញ្ចុះបន្ថែមទៀតរហូតដល់ ៥,០០០ដុល្លារ ក្នុងរយៈពេលនេះរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ និងការបង់រំលោះឥតការប្រាក់រហូតដល់២០ខែ។

សម្រាប់ព័ត៌មានលម្អិត របស់គម្រោងបុរី អិល អេច អិល លោកអ្នកអាចទំនាក់ទំនង៖ 012 732 777, 016 732 777, 068 732 777៕