(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ ត្រូវបានដកស្រង់ចេញពីពុទ្ធដីកា និងបុគ្គលល្បីៗនៅជុំវិញពិភពលោក ដែល Fresh News Plus ខិតខំសម្រិតសម្រាំងយកមកផ្សព្វផ្សាយ។

គតិបណ្ឌិតទាំង ៥ នោះរួមមាន៖

១៖ រក្សាមិត្តដែលធ្វេសប្រហែស១ រក្សាសម្បត្តិរបស់មិត្តដែលធ្វេសប្រហែស១ ជាទីពឹងពំនាក់នៃមិត្តដែលមានសេចក្ដីភិតភ័យ១ កាលបើកិច្ចដែលត្រូវធ្វើបានកើតឡើងហើយ តែងទទួលមកវិញនូវភោគៈជាទ្វេគុណជាងទ្រព្យដែលមិត្តត្រូវការនោះ (ព្រះពុទ្ធដីកា)។

២៖ មនុស្សយើងត្រូវមានឯករាជ្យគំនិត សណ្ដាប់ធ្លាប់ផ្លូវចិត្ត និងវិន័យអារម្មណ៍ (បក្សស្មោម)។

៣៖ ម្ហូបអាហារដ៏ឆ្ងាញ់មានតម្លៃរាប់រយរាប់ពាន់ដុល្លារ ក៏មិនអាចខ្វះអំបិលត្រឹមតម្លៃពីរដុល្លារបានដែរ ដូច្នេះមនុស្សមិនត្រូវមានអំនួតលើខ្លួនឯងពេកឡើយ។

៤៖ ជ័យជម្នះដោយមិនបាច់ច្បាំង គឺជាជ័យជម្នះដ៏ប្រសើរបំផុត (ស៊ុន អ៊ូ)។

៥៖ ទីណាគ្មានច្បាប់ ទីនោះគ្មានសេរីភាព (ចន ឡក)៕