(ភ្នំពេញ)៖ បញ្ចុះតំលៃ ២០%គ្រប់មុខទំនិញ និងថែមជូនដោយមិនគិតថ្លៃទៅលើសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនប្រភេទ ពីហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដ៏ល្បីរបស់ជប៉ុន HÓME CÓORDY ដែលជាប្រេនផ្តាច់មុខរបស់អ៊ីអន!។

ដោយទទួលបានភាពជោគជ័យក្នុងការបើកដំណើរការហាងទី១ របស់ខ្លួនកាលពីខែឧសភាកន្លងទៅ នៅផ្សារទំនើបអ៊ីអនភ្នំពេញ និងដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនដែលតែងនិយមប្រើប្រាស់ផលិតផលរបស់ខ្លួន ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ HÓME CÓORDY បានបើកដំណើរការសាខាទី២របស់ខ្លួន នៅផ្សារទំនើបអ៊ីអន សែនសុខស៊ីធីជាផ្លូវការហើយ ចាប់តាំងពីថ្ងៃទី២៣ ខែតុលា នេះតទៅ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាការគាំទ្ររបស់អតិថិជន។

ក្នុងឱកាសបើកសម្ពោធសាខាថ្មីនេះផងដែរ នឹងមានការបញ្ចុះតម្លៃ និងការផ្ដល់ជូនកាដូរពិសេសៗជាច្រើនដូចជា៖
រាល់ការជាវទំនិញផ្សេងៗចាប់ពីថ្ងៃទី ២៣ តុលា ដល់ ០៨ វិច្ឆិកា អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ២០% រួមជាមួយប្រអប់ដាក់អាហារមួយភ្លាមៗ។ ចាប់ពីថ្ងៃទី២៣ តុលា ដល់ថ្ងៃទី០៨ វិច្ឆិកា ២០២០ នេះផងដែរ អតិថិជននឹងទទួលបាន ថង់បរិស្ថានទំហំ M ឬ កន្សែងជូតមុខ ១ រាល់ការជាវទំនិញអស់ចាប់ពី ៣០ដុល្លារទ្បើងទៅ ក្នុង ១វិក័យបត្រ ឬថង់បរិស្ថានទំហំ L ឬទ្រនាប់ជើងក្នុងបន្ទប់ទឹក ១ រាល់ការជាវទំនិញអស់ចាប់ពី ៥០ដុល្លារទ្បើងទៅ។

អ្វីដែលកាន់តែពិសេសនោះ សម្រាប់ការជាវទំនិញផ្សេងៗចាប់ពីថ្ងៃទី ២៣ ដល់ ២៥ តុលា ឆ្នាំ២០២០ អតិថិជន ៥០នាក់ ដំបូងនឹងទទួលបាន ប្រអប់ដាក់អាហារ សូទឹក និងជែលត្រជាក់ ភ្លាម។

លោក HIROKI TSUKAHARA នាយកគ្រប់គ្រងជាន់ខ្ពស់របស់ ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ HÓME CÓORDY បានថ្លែងថា HÓME CÓORDY សាខាទី២ ដែលមានទីតាំងនៅផ្សារទំនើបអ៊ីអន សែនសុខស៊ីធីនេះ បានបើកបម្រើជូនអតិថិជន ចាប់ពីថ្ងៃទី២៣ តុលា ឆ្នាំ២០២០ ដោយមានការផ្តល់ជូនផលិតផលប្រើប្រាស់ និងសម្ភារៈតុបតែងក្នុងផ្ទះដែលសំបូរបែបដោយ មានចាប់ពី បន្ទប់គេង បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់ទឹក ដែលជាផលិតផលគុណភាពជប៉ុន រួមជាមួយនឹងតម្លៃសមរម្យផងដែរ។

អ្វីដែលកាន់តែពិសេសសម្រាប់សាខាទី២នេះ គឺការផ្តល់ជូនផ្ដាច់មុខទៅលើសម្ភារៈប្រើប្រាស់ពិសេសៗមួយចំនួន ដែលអតិថិជនអាចរកជាវបានតែនៅសាខាថ្មីនេះ តែប៉ុណ្ណោះ។ ជាចុងក្រោយ លោកសង្ឃឹមយ៉ាងមុតមាំថា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ HÓME CÓORDY នៅផ្សារទំនើបអ៊ីអនសែនសុខ ស៊ីធី នេះ នឹងចូលរួមចំណែកលើកកម្ពស់ស្ដង់ដារ នៃការរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែស៊ីវីល័យ តាមរយៈផលិតផលដែលមានគុណភាពខ្ពស់ ស្អាត តម្លៃសមរម្យ រួមជាមួយនឹងសេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ផងដែរ។

គួរបញ្ជាក់ថា HÓME CÓORDY ជាហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្បូរបែបទំនើប ទាន់សម័យ ដ៏ល្បីរបស់ជប៉ុន និងជាប្រេនផ្តាច់មុខរបស់ក្រុមហ៊ុនអ៊ីអន។ លក្ខណៈពិសេសរបស់ HÓME CÓORDY ( ホームコーディ) គឺ៖
១. ការរចនា ស្អាតបែបសាមញ្ញ
២ . គុណភាពស្តង់ដារជប៉ុន
៣. មានមុខងារច្រើននិងច្បាស់លាស់
៤. ងាយស្រួលប្រើនិងតុបតែង ជាមួយសម្ភារៈផ្សេងៗទៀត។

មកទទួលយកនូវការផ្ដល់ជូនពិសេស ពីហាងសម្ភារៈប្រើប្រាស់ក្នុងផ្ទះសម្បូរបែបទំនើប ទាន់សម័យ ដ៏ល្បីរបស់ជប៉ុន HÓME CÓORDY ( ホームコーディ) ឥលូវនេះ!។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖ លេខទូរស័ព្ទ៖ 023 988 580
អ៊ីនស្តាក្រាម៖ https://www.instagram.com/homecoordy_cambodia/
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/homecoordycambodia

អាសយដ្ឋាន៖ ផ្សារទំនើបអ៊ីអន សែនសុខ ស៊ីធី ជាន់ទី១ (ជិតកន្លែងលក់សម្ភារៈបន្ទប់គេង)៖ https://goo.gl/maps/SeoT2pia9xqhRPvd7