(ឡុងដ៍)៖ ក្រុមបាល់ទាត់ផ្នែកស្ត្រី របស់ចក្រភពអង់គ្លេស បានលុបចោល ការប្រកួតបាល់ទាត់លក្ខណៈមិត្តភាព នាថ្ងៃអង្គារខាងមុខ ជាមួយនឹងក្រុមអាល្លឺម៉ង់ ដែលគ្រោងនឹងធ្វើឡើង នៅទីក្រុង Wiesbaden របស់អាល្លឺម៉ង់ បន្ទាប់ពីសមាជិកក្រុមរបស់ខ្លួនម្នាក់ ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន នៃវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ។

គួររំលឹកថា ក្រុមបាល់ទាត់ផ្នែកស្ត្រីរបស់ចក្រភពអង់គ្លេស មិនដែលបានចេញប្រកួតនោះទេ ចាប់តាំងពីចាញ់ក្នុងលទ្ធផល១ទល់នឹង០ ទៅលើក្រុមអេស្ប៉ាញ នៅឯពាន់រង្វាន់ SheBelieves Cup កាលពីខែមីនាកន្លងទៅ៕