(អ៊ីស្លាមម៉ាបាដ)៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថានលោក Imran Khan បានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅកាន់លោក Mark Zuckerberg ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook ដោយស្នើសុំឱ្យបិទនូវមាតិកាមួយចំនួនពាក់ព័ន្ធនឹងអ៊ីស្លាម នៅលើ បណ្ដាញសង្គម Facebook ដោយព្រមានពីកើនឡើងនៃក្រុមជ្រុលនិយមក្នុងចំណោមប្រជាជនម៉ូស្លីម។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីបានថ្លែងនៅក្នុងសំបុត្រនោះថា «ការកើន ឡើង នូវរូបភាពមួយចំនួនពាក់ព័ន្ធនឹងសាសនាអ៊ីស្លាម បាននិងកំពុងតែលើកទឹកចិត្តដល់ក្រុមជ្រុលនិយម និងការប្រើអំពើហឹង្សា ដោយទង្វើ ទាំង នោះត្រូវបានផ្សព្វផ្សាយពាសពេញបណ្ដាអ៊ីនធើណែត ជាពិសេសគឺ Facebook»

លោក Imran Khan បានបន្ថែមទៀតថា ខ្ញុំសូមឱ្យលោក ( Mark Zuckerberg ) ហាមឃាត់ទៅលើមាតិកាមួយចំនួនដែល ប៉ះពាល់ដល់ សាសនាអ៊ីស្លាម ដែលកន្លងមកវាបានកើនមាននៅលើបណ្ដាសង្គម Facebook ដែលបង្ហាញអំពីរូបភាពនៃការសម្លាប់រង្គាល (Holocaust) ក្នុងសម័យសង្គ្រាមលោកលើកទី២។

នាយករដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះក៏បានបញ្ជាក់ផងដែរថា កន្លងមកពិភពលោកបានចោទប្រកាន់ថា ភេរវកម្ម ជាច្រើនដែលបានកើតមានឡើង សុទ្ធតែជាទង្វើរបស់ក្រុមសាសនាអ៊ីស្លាម ដែលការចោទប្រកាន់នេះបានប៉ះពាល់ដល់សាសនាអ៊ីស្លាមយ៉ាងខ្លាំង ដូច្នេះលោកស្នើសុំកុំឱ្យមាន ការរើសអើង ព្រោះថានៅពេលនេះសាសនាអ៊ីស្លាមបានក្លាយជាជនរងគ្រោះ៕