(ភ្នំពេញ)៖ ក្រុមក្រឹះស្ណៈរៈ យុវជនល្ខោនខោលកម្ពុជា និងតារាចម្រៀង ម៉ានិត បាននាំយក សិល្បៈបុរាណ និងសម័យ មកឆក់បេះដូងអ្នកគាំទ្រនៅក្នុងកម្មវិធី «សិល្បៈស្រុកយើង» ដែលរៀបចំដោយ ខ្មែរ ប៊ែវើរីជីស នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០កន្លងទៅ។

នាយកទំនាក់ទំនងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកបណ្ឌិត អ៊ឹម សុធារិទ្ធ បានថ្លែងថា «នេះជាមោទនភាពថ្មីមួយផ្សេងទៀតរបស់ ខ្មែរ ប៊ែវើរីជីស ដែលបានផ្ដល់ឱកាសដល់សិល្បករខ្មែរជាច្រើនរូប បានបង្ហាញទម្រង់សិល្បៈខ្មែរជាច្រើនទម្រង់ជូនទស្សនិកជនបានទស្សនា ស្គាល់ពីតម្លៃនៃសិល្បៈខ្មែរ និងបន្តគាំទ្រសិល្បៈខ្មែរកាន់តែខ្លាំងឡើង»

គួរបញ្ជាក់ថា កម្មវិធី «សិល្បៈស្រុកយើង» ប្រចាំខែតុលានេះមានការសម្ដែងល្ខោនខោលឈុត «ថលតយ័ន្ត» របាំសហសម័យ «ផ្កាស្លា» និងតន្រ្តីសម័យ។ កាន់តែពិសេស ទស្សនជន ដែលមកមុនកម្មវិធីដើម្បីលេងហ្គេម បានឈ្នះរង្វាន់ និងប័ណ្ណបញ្ចុះតម្លៃជាច្រើន ផ្តល់ដោយ ទឹកក្រូចអាយស៍ IZE, ភេសជ្ជៈប៉ូវកំលាំង WURKZ, ទឹកបរិសុទ្ធ កម្ពុជា, ផ្សារទំនើប ជីប ម៉ុង, ធនាគារ ជីប ម៉ុង, Legend Cinema, Santa Fé, Chatime, E & M, Funderland, Auntie Anne's និង Louisiana៕