(ភ្នំពេញ)៖ ម្ចាស់ប្រេនផលិតផលថែរក្សាសម្រស់ DB’s Dimond Skin Care លោកស្រី អ៊ំ ចរិយា បានរៀបចំកម្មវិធី សិក្ខាសាលាជួបជុំតំណាងចែកចាយខ្លូន ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងថ្មីៗបន្ថែមធ្វើយ៉ាងណាត្រូវចេះបត់បែនទៅតាមសម័យកាល និងឆ្ពោះទៅកាន់ភាពជោគជ័យ ជាមួយក្រុមហ៊ុនផងដែរ។

សិក្ខាសាលានេះ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ដោយអគ្គនាយិកាក្រុមហ៊ុន Lovimex Trading CO.,LTD លោកស្រី អ៊ំ ចរិយា បានរៀបចំកម្មវិធីសិក្ខាសាលាស្តីអំពី «ការពង្រឹងសមត្ថភាពក្នុងការធ្វើទីផ្សារ និងការលក់ដ៏ឆ្លាតវៃក្នុងយុគ្គសម័យ ឌីជីថល» នៅភោជនីយដ្ឋានទន្លេបាសាក់២ និងមានការចូលរួមពីលោក ផេង សៅឆេង អ្នកជំនាញទីផ្សារ និងការលក់លើបណ្តាញទំនាក់ទំនងសង្គម ដែលជាគ្រូបង្វឹកក្នុងសិក្ខាសាលាមួយនេះ។ ក្រុមហ៊ុន ក៏មានផ្តល់លិខិតបញ្ជាក់ការសិក្សា និងវិញ្ញាបណ្ណបត្រដល់តំណាងចែកចាយឆ្នើម និងសមាជិកដែលចូលរួម ជិត១០០នាក់នេះផងដែរ។

លោកស្រី អ៊ំ ចរិយា បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនលោកស្រីបានដំណើរការជិត៥ឆ្នាំហើយ នៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនលោកស្រីនាំចូលនូវផលិតផលថែរក្សាសម្រស់ម៉ាក DB’s Dimond Skin Care ហើយនេះជាលើកទី៥ ដែលក្រុមហ៊ុនបានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាព តំណាងចែកចាយក្នុងឆ្នាំនេះ។ មួយវិញទៀតជាទូទៅក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ មើលថែតំណាងចែកចាយ ក៏ដូចជាអតិថិជនយ៉ាងយកចិត្តទុកដាក់ ដូច្នេះហើយទើបលោកស្រីឧស្សាហ៍ រៀបចំសិក្ខាសាលាដើម្បីបង្វឹកដល់តំណាងចែកចាយបែបនេះ។

លោកស្រីបញ្ជាក់ថា សម្រាប់ក្រុមហ៊ុន គឺផ្តល់ជូនអតិថិជននូវផលិតផលល្អមានគុណភាពស្តង់ដា និងឆ្លងកាត់ការពិសោធន៍ពីក្រុមអ្នកឯកទេសច្បាស់លាស់ ហើយប្រសិនបើអតិថិជនជួបប្រទះបញ្ហាដែលកើតមាននៅលើអតិថិជននោះ លោកស្រីផ្ទាល់ គឺតែងតែរកដំណោះស្រាយ និងស្វែងរករូបមន្តផ្សំធ្វើយ៉ាងណាឲ្យផលិតផលចេញមកគឺជួយព្យាបាលបញ្ហាដល់អតិថិជនបាន ដែលចំណាយលុយហើយនឹងបានទៅវិញនៅភាពស្រស់ស្អាតពិតៗ។ លោកស្រីបន្តថា តំណាងចែកចាយក៏ដូចគ្នា មុនពួកគាត់លក់ផលិតផលណាមួយជូនអតិថិជន តែងតែយកចិត្តទុកដាក់ស្វែងយល់ពីមូលហេតុជាមុនសិន ទើបណែនាំអតិថិជនប្រើផលិតផលចំគោលដៅ។

លោកស្រីបន្តទៀតថា សម្រាប់ផលិតផលរបស់ក្រុមហ៊ុន គឺលោកស្រីមានភាពជឿជាក់ខ្ពស់ ទៅលើការព្យាបាល និងថែសម្រស់ ព្រោះថាលោកស្រី គឺមានឯកទេសខាងស្បែកដោយបានបញ្ចប់ការសិក្សានៅប្រទេសបារាំង ហើយលោកស្រីក៏មានគ្លីនិក សម្រាប់ព្យាបាលផងដែរ។ ដូច្នេះអតិថិជនអាចមានទំនុកចិត្តមកលើក្រុមហ៊ុនបាន ព្រោះភាគច្រើនលោកស្រីតែងជួបផ្ទាល់ជាមួយអតិថិជនដែលមានបញ្ហា។

លោកស្រីក៏បានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែយកចិត្តទុកដាក់ និងស្វែងយល់ផលិតផលណាមួយឲ្យច្បាស់ជាមុនសិន មុនសម្រេចចិត្តចំណាយថវិកាទិញយកមកប្រើ ព្រោះថាផលិតផលខ្លះថ្លៃពិត តែធ្វើឲ្យមុខខូច និងមានបញ្ហាបន្ថែមប្រសិនបើមិនបានពិតច្បាស់លាស់ពីបញ្ហាដែលកើតមានជាក់ស្ដែងលើអតិថិជនផ្ទាល់ និងជៀសវាងរើសប្រើផលិតផលធ្វើឲ្យមុខស្អាតត្រឹមរយៈពេលខ្លី ហើយអាចប្រឈមបញ្ហាទៅថ្ងៃក្រោយ៕