(ភ្នំពេញ)៖ ចម្រៀងថ្មីមួយបទក្រោមចំណងជើងថា «គ្រោះទឹកជំនន់» ច្រៀងដោយលោកវេជ្ជបណ្ឌិត សុខ ចិត្ត ត្រូវបាននិពន្ធឡើង ដើម្បីសម្តែងការដឹងគុណ ចំពោះទឹកចិត្តដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពេលជួយដល់ពលរដ្ឋជួបគ្រោះទឹកជំនន់។ បន្ថែមពីនេះ គឺបានបង្កប់នូវទឹកចិត្តថ្លៃថ្លារបស់កងទ័ព និង សប្បុរសជននានា ដែលបានចុះចែអំណោយ ជូនប្រជាពលរដ្ឋពេលកំពុងជួបទុក្ខលំបាក។

ទោះមិនមែនជាអ្នកចម្រៀងអាជីពក្តី តែលោក សុខ ចិត្ត បានបកស្រាយចម្រៀងមួយបទនេះយ៉ាងពីរោះ ជាមួយសាច់ភ្លេច និងអត្ថន័យនៃចម្រៀងស៉ីសង្វាក់គ្នាយ៉ាងខ្លាំង។ ជាពិសេសគឺបានបង្កប់នូវសារថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំប្រទេស ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ក្នុងកាលៈទេសៈដែលកំពុងមានគ្រោះទឹកជំនន់។ ក្រៅពីនេះ ក្នុងវីដេអូចម្រៀង គឺមានសកម្មភាពរបស់កងទ័ព និងសប្បុរសជននានា បានពុះពារទាំងខ្លួនទទឹក ក្នុងការជួយសង្រ្គោះពលរដ្ឋរងគ្រោះ និងការចែកស្បៀងអាហារ ដែលនេះជាសកម្មភាពជួយគ្នាទៅវិញទៅមក ក្នុងនាមជាខ្មែរស្រឡាញ់ខ្មែរ និងខ្មែរតែមួយ។

លោកវេជ្ជបណ្ឌិត សុខ ចិត្ត បានថ្លែងប្រាប់ Fresh News Plus បន្ថែមថា ការតែងនិពន្ធបទចម្រៀងមួយនេះឡើង គឺចង់បង្ហាញពីពេលវេលាដែលប្រជាពលរដ្ឋមានទុក្ខលំបាក ខណៈសាច់ភ្លេចបែបកម្សត់ស្រុកស្រែ ជាមួយការលេងឧបករណ៍បុរាណខ្មែរដូចជា រនាថ ខ្លុយ ជាដើម។

លោកបន្តថា ដោយឃើញថ្នាក់ទឹកនាំយកចិត្តទុកដាក់ និងសប្បុរសជននានា បានចុះជួយអស់ពីកំលាំងកាយចិត្តផងនោះ ដូច្នេះទើបសរសេរបទនេះឡើង ដើម្បីជាផ្នែកមួយជម្រុញទឹកចិត្តដល់សប្បុរសជន ឲ្យបន្តនូវការងារសប្បុរសធម៌បែបនេះបន្ត ដើម្បីជាគំរូល្អដល់មនុស្សក្នុងសង្គម។

តាមរយៈចម្រៀងមួយបទនេះ ក៏បានស្ដែងឲ្យឃើញថា នៅពេលរាស្ដ្រជួបទុក្ខ តែងតែមានមុខថ្នាក់ដឹកនាំប្រទេស ចុះជួបដោយផ្ទាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដោយមិនគិតថ្ងៃយប់ផងដែរ។

សូមស្ដាប់អត្ថន័យបទចម្រៀង ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖