(ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ភ្ញៀវដែលបានចូលមកលេងកម្សាន្ត ទើបធ្វើឱ្យសួនទឹកខ្នាតធំដំបូងបង្អស់ នៅកម្ពុជា Garden City Water Park នៅតែប្រកាន់គោលជំហរដ៏រឹងមាំ ក្នុងការផ្តល់ជូនសេវាកម្មគួរជាទីគាប់ចិត្ត និងរិះរកនូវអ្វីដែលថ្មីៗ សម្រាប់បង្កើតចំណីអារម្មណ៍ប្លែកៗ មិនធ្លាប់មានពីមុនមក។

ដើម្បីផ្លាស់ប្តូរបរិយាកាស ឱ្យកាន់តែកក្រើកទ្វេដង Garden City Water Park បានពាំនាំនូវកម្មវិធីពិសេសសម្រាប់ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខាងមុខនេះ ជាមួយការរាំតាមចង្វាក់តន្ត្រីបទភ្លេង EDM, Trap, Hiphop, Dance Pop ដ៏កន្រ្តាក់អារម្មណ៍ អមជាមួយទឹករលក និងខ្យល់ធ្លាក់ល្ហៀកៗ ហើយជាកម្មវិធីរាំលេងកម្សាន្តក្នុងទឹកជាមួយនឹង Dj នៅឋានសួគ៌រលក ដែលនឹងប្រព្រឹត្តធ្វើឡើងក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ២៩ ដល់ថ្ងៃទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅឯឋានសួគ៌រលកចាប់ពីម៉ោង១រសៀល ដល់ម៉ោង ៥រសៀល។

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀត ក្នុងនោះដែរក៏មានវត្តមានរបស់ឌីជេល្បីៗដូចជា៖ ឌីជេ Alex ឌីជេ Vocka និង ឌីជេ AVIDA និងឌីជេ Benz អមជាមួយនឹងបទភ្លេង EDM កន្រ្តាក់អារម្មណ៍ រួមទាំងភ្លើងចម្រុះពណ៌ ធានាថាពិតជាសប្បាយគ្មានអ្វីប្រៀបបាន។ កម្មវិធីពិសេសនិងកម្របែបនេះ មិនចាំបាច់នៅបង្អង់យូរទេ។

កម្មវិធីបញ្ចុះតម្លៃ ៤០% មានត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០នេះតែប៉ុណ្ណោះ សូមអញ្ជើញរួសរាន់ឡើង។ ការបញ្ចុះតម្លៃនេះសម្រាប់តែប្រជាជនកម្ពុជា និងជនបរទេសដែលមានទីលំនៅបច្ចុប្បន្ន ក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។

តម្លៃសំបុត្រ៖ តម្លៃ ២៥ដុល្លារ បញ្ចុះសល់១៥ដុល្លារ សម្រាប់មនុស្សធំ (កម្ពស់១២១សង់ទីម៉ែត្រឡើង), តម្លៃ១៥ដុល្លារ បញ្ចុះសល់៩ដុល្លារ សម្រាប់កុមារ (កម្ពស់ពី ៨១ សង់ទីម៉ែត្រ ដល់ ១២០សង់ទីម៉ែត្រ) ស្រ្តីមានផ្ទៃពោះ មនុស្សចាស់អាយុ៦៥ឆ្នាំឡើង និង Free សម្រាប់កុមារកម្ពស់ក្រោម ៨០សង់ទីម៉ែត្រ ។

ជាកម្មវិធីបន្ថែមក្រៅពី EDM Wave Poot Party by Garden City Water Park យើងមានកម្មវិធី Pepsi Halloween Blast ធ្វើឡើងក្នុងរយៈពេល ១ថ្ងៃពេញ ក្នុងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ចាប់ពី ម៉ោង១០ព្រឹក រហូតដល់ម៉ោង០៨យប់កាន់តែពិសេសនោះមានការលេងហ្គេមកម្សាន្ត ស្តាប់ការប្រគុំតន្ត្រីជាមួយ G-Devith និងកញ្ញា Tep Boprek ចាប់ពីម៉ោង១០ព្រឹក រហូតដល់ ០៨យប់ ក្នុងកម្មវិធី Pepsi Halloween Blastផងដែរ។

ចង់ទទួលបានអារម្មណ៍សប្បាយរីករាយ នៅចាំអីទៀតណាត់គ្នាទៅGarden City Water Parkនាពេលបុណ្យអុំទូកទាំងអស់គ្នា៕

សម្រាប់ទីតាំង៖ ជិតសារមន្ទីរវិមានឈ្នះឈ្នះ និងភ្នំពេញសាហ្វារី ស្ថិតនៅតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ https://g.page/garden-city-water-park?share
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់សួនទឹក Garden City Water Park ដោយចុចត្រង់នេះ
_ Facebook: www.facebook.com/gardencitywaterpark
_ Instagram: www.instagram.com/gardencitywaterpark_cambodia
_ Telegram: www.t.me/gardencitywaterpark_cambodia