(ក្រុងឡុងដ៍)៖ កីឡាករប្រណាំងរថយន្ត Formula 1 សញ្ជាតិអង់គ្លេស Lewis Hamilton បានបង្កើតកំណត់ត្រាថ្មីដែលរកបានជ័យជម្នះចំនួន ៩២លើកវ៉ាដាច់កំណត់ត្រារបស់លោក Michael Schumacher ដែលឈ្នះបាន ៩១លើកក្នុងអាជីព។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

Lewis Hamilton បានឈ្នះពានរង្វាន់ជើងឯកប្រណាំងរថយន្ត Formula 1 ក្នុងជ័យជម្នះលើកទី៩២ ក្នុងអាជីពនៅទឹកដីព័រទុយហ្គាល់ក្នុងកម្មវិធី Portuguese Grand Prix 2020 គ្រាដែលមិត្តរួមក្រុម Valtteri Bottas បានត្រឹមរងជើងឯក និងកីឡាករ Max Verstappen បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។

អតីតម្ចាស់ជើងឯកពិភពលោក ៤សម័យកាល Sebastian Vettel ដែលបានបញ្ចប់ត្រឹមលេខរៀងទី១៥ នោះបានលើកឡើងថា «Hamilton អាចនឹងទទួលជ័យជម្នះលើកទី១០០ ក្នុងអាជីពនេះ»

គួរបញ្ជាក់ផងថា អតីតជើងខ្លាំងប្រណាំងរថយន្ត Schmacher បានបញ្ចប់អាជីពនេះ ក្រោយរកបានជ័យជម្នះលើកទី៩១ ខណៈអ្នកប្រណាំងជំនាន់ក្រោយ Hamilton បានបំបែកកំណត់ត្រាឈ្នះ ៩២លើកក្នុងកម្រិតពានរង្វាន់ Grand Prix គ្រាដែលការប្រកួតកម្រិតពិភពលោក Hamilton ទើបតែធ្វើបាន ៦លើកតាមពីក្រោយលោក Schmacher ដែលធ្វើបាន ៧លើក៕