(អាមេរិក)៖ តារាចម្រៀងប្រុសល្បីឈ្មោះជនជាតិកាណាដា The Weekend និងតារាប្រុសអាមេរិក Roddy Ricch ក្លាយជាតារាប្រុសនាំមុខគេ សម្រាប់ពានរង្វាន់ផ្នែកតន្ត្រីរបស់អាមេរិក ប្រចាំឆ្នាំ២០២០នេះ ខណៈ Megan Thee Stallion ជាតារាស្រីទី១ ទទួលបានពានរង្វាន់ច្រើនក្នុងកម្មវិធីនេះ។ នេះបើតាមការដកស្រង់ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។
តារាចម្រៀងរ៉េប Ricch មានវ័យ២២ឆ្នាំ និង The Weekend ឈ្នះបានពានរង្វាន់ចំនួន៨ ក្នុងនោះរួមមានពានរង្វាន់ សម្រាប់សិល្បករកំពូលប្រចាំឆ្នាំ ខណៈការទទួលបានពានរង្វាន់នេះ គឺសម្រេចការប្រជែងជាមួយ Justin Bieber, Post Malone និង Taylor Swift។
ងាកមកតារាស្រី Stallion គឺទទួលបានពានរង្វាន់ចំនួន៥ រួមមានពានរង្វាន់តារាស្រីថ្មីល្អបំផុត និងពានរង្វាន់សហការប្រចាំឆ្នាំ សម្រាប់បទចម្រៀង «WAP» នៅរដូវក្តៅរបស់នាងជាមួយ Cardi B ផងដែរ។
យ៉ាងណាមិញ សម្រាប់ពានរង្វាន់ដែលបោះឆ្នោត ដោយអ្នកគាំទ្រនឹងត្រូវប្រគល់ជូន នៅក្នុងពិធីមួយដែលនឹងធ្វើឡើងទីក្រុងឡូសអែនជឺឡេស នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។
គួរជម្រាបថា វិស័យតន្រ្តីអាមេរិក Latin ត្រូវបានគេមើលឃើញថា ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ក្នងរយៈពេល២ឆ្នាំចុងក្រោយនេះ ពោលគឺបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងឆ្នាំនេះ ជាមួយនឹងការបញ្ចូលអាល់ប៊ុមចម្រៀងជាច្រើន ដែលជាស្នាដៃរបស់តារាចម្រៀងទាំងបុរស-នារី៕