(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ជាថ្ងៃខួបគម្រប់១ឆ្នាំរបស់ realme ដែលជាម៉ាកទូរសព្ទដែលផ្តោតទៅលើកម្លាំងម៉ាស៊ីនខ្លាំង រចនាបទទាន់សម័យនិងការ ហ៊ានឆ្ពោះទៅមុខនៅក្នុងទីផ្សារកម្ពុជា ជាមួយម៉ាកបច្ចេកវិទ្យាដ៏ពេញនិយមដែលមានអាយុកាលវ័យក្មេងមួយដែលមានស្មារតី «ហ៊ានឆ្ពោះទៅមុខ» ដោយយកចិត្តទុកដាក់ លើការធ្វើឱ្យប្រសើរឡើងផលិតផលដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវចម្លើយដ៏ពេញចិត្ត ហើយដើម្បីចូលរួមអបអរសាទរខួប ១ឆ្នាំនៃការចូលមកទីផ្សារកម្ពុជា realme ក៏មានប្រូម៉ូសិនពិសេសជាច្រើនផងដែរ។

ចាប់តាំងពីត្រីមាសទី៣ នៃឆ្នាំ២០១៩មក realme បានជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមម៉ាកស្មាតហ្វូនទូទាំងពិភពលោក និងបានពង្រីកខ្លួនយ៉ាងឆាប់រហ័សទៅក្នុង ទីផ្សារចំនួន៦១នៅទូទាំងពិភពលោក។ ចាប់តាំងពីចូលទីផ្សារប្រទេសកម្ពុជាមក realme បានអនុវត្តន៍បេសកម្មដ៏សំខាន់ដើម្បីក្លាយខ្លួនជាអ្នកនាំមុខនូវបច្ចេកវិទ្យា ដែល ពេញនិយមជាមួយឆន្ទៈត្រូវតែជោគជ័យរបស់ខ្លួន។ realme នាំមកនូវបច្ចេកវិទ្យាលំដាប់ Flagship បំពាក់លើទូរស័ព្ទរបស់ខ្លួន ដែលមានតម្លៃសមរម្យទៅកាន់យុវវ័យ ហើយអ្នកប្រើប្រាស់កាន់តែច្រើនអាចទទួលយកបទពិសោធន៍កាន់តែប្រសើរ ជាមួយបច្ចេកវិទ្យាឈានមុខគេធ្វើឲ្យ realme បានក្លាយជាយីហោទូរស័ព្ទចល័តកំពូលទី៤ នៅកម្ពុជាយ៉ាងឆាប់រហ័ស។

ក្នុងនាមជាអ្នកនាំមុខគេ ខាងបច្ចេកវិទ្យា realme បាននាំមុខគេក្នុងការបញ្ចេញនូវបច្ចេកវិទ្យាថ្មីៗ និងមុខងារពិសេសៗដូចជា៖ បច្ចេកវិទ្យាសាកថ្មលឿន 125w UltraDart មុខងារថតហ្វូងផ្កាយ និងកាមេរ៉ា 64MP ដំបូងបង្អស់ដែលស្ថិតក្នុងតម្លៃសមរម្យ ដើម្បីលើកកម្ពស់វឌ្ឍនភាពរួមនៃឧស្សាហកម្មបច្ចេកវិទ្យា។ នៅក្នុងទីផ្សារប្រទេសកម្ពុជា realme បានបញ្ចេញស្មាតហ្វូនលំដាប់កំពូល 5G realme X50 Pro បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart និងrealme C12 ដែលបំពាក់ដោយ ថាមពលថ្មធំ 6000mAh ដំបូងបង្អស់។

realme ដែលជាអ្នកនាំមុខគេខាងបច្ចេកវិទ្យា តែងតែជំនះរនាំងតម្លៃ និងបំបែកទម្លាប់នៃការកំណត់តម្លៃស្មាតហ្វូន ដែលធ្វើឲ្យយុវវ័យដែលមានថវិកាស្តួចស្តើង អាចទទួល យកបទពិសោធន៍បច្ចេកវិទ្យាទំនើប ជាមួយស្មាតហ្វូនស្ថិតក្នុងតម្លៃទាប។ realme បាននាំយកបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge ដែលមាននៅលើ ស្មាតហ្វូនលំដាប់កំពូលមកបំពាក់នៅលើ realme 7 Pro ដែលមានតម្លៃក្នុងចន្លោះពី ៣០០-៤០០ដុល្លារតែប៉ុណ្ណោះ។

ក្រៅពីនេះ realme បានប្រកាសនៅយុទ្ធសាស្រ្តផលិតផល «1+4+N» សម្រាប់ផលិផល AIoT ecosystem ជាមួយស្មាតហ្វូនជាស្នូលសំខាន់ ក្នុងការបើកទីផ្សារសម្រាប់ឆ្នាំ ដំបូងនៃផលិតផល AIoT ក្នុងប្រទេសកម្ពុជា ព្រមទាំងបានបង្កើតនូវភាពពេញនិយមសម្រាប់យុវវ័យផងដែរ។ នាពេលបច្ចុប្បន្ននេះ realme បានប្តេជ្ញាចិត្តបង្កើតនូវ AIoT ecosystem ដែលមានភាពពេញលេញ។ វាបាននាំមកនូវផលិតផលផលិតផល AIoT ជាច្រើនដូចជានាឡិកាឆ្លាតវៃ និងឧបករណ៍សម្លេងឆ្លាតវៃ។ realme នឹងផលិត ផលិតផលឆ្លាតវៃ ជាមួយការរចនាកាន់តែស្រស់ស្អាតទាន់សម័យ និងមុខងារពិសេសគ្រប់កម្រិតតម្លៃ ដែលធ្វើឲ្យជីវិតរបស់យុវវ័យកាន់តែស្រស់បំព្រង។

នៅក្នុងខែវិច្ឆិកានេះ realme ត្រៀមនឹងនាំយកនូវនាឡិកាវៃឆ្លាតថ្មីដែលកាន់ថ្មបានយូរ Leap to Next Generation។ realme ដែលមានអាយុកាលត្រឹម ១ឆ្នាំ កំពុងតែមាន ការលូតលាស់បន្តិចម្តងៗ ជាមួយនឹងផលិតផលដែលមានបច្ចេកវិទ្យាថ្មី និងពេញនិយមនឹងបន្តបង្កើតឡើងកាន់តែច្រើនឡើងថែមទៀត ហើយនឹងអាចក្លាយជាចំណែក មួយនៅក្នុងការរស់នៅប្រចាំថ្ងៃ ដែលមិនអាចខ្វះបានរបស់អ្នកប្រើប្រាស់នៅកម្ពុជាផងដែរ៕