(ពោធិ៍សាត់)៖ អ្នកស្រី អែក ចន្ថា មានមុខរបរជាអាជីវករ និងជាអ្នករស់នៅក្នុងភូមិដប់បាត ឃុំលលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីពេលថ្មីៗនេះ ពិតជា មានសំណាងណាស់ គ្រាន់តែទិញប៊ូសស្រ្តង ៦កំប៉ុងជូនដន្លងពិសារពេលមកលេងផ្ទះ ស្រាប់តែគាស់មកឃើញលេខ ១,០០០ដុល្លារ លើក្រវិលកំប៉ុងប៊ូសស្រ្តង ក៏ស្រែកហ៊ោផ្អើលពេញផ្ទះ។

អ្នកស្រី អែក ចន្ថា និងស្វាម៉ី បានឱ្យដឹងថា អ្នកស្រី និងអ្នកដន្លងបានណាត់ជួបគ្នា ដើម្បីធ្វើច្បាប់អាពាហ៍ពិពាហ៍ឲ្យកូនប្រុសស្រី នៅសាលាឃុំ ក្រោយពេលចប់រួចរាល់ ក៏សម្រេចចិត្តហៅដន្លងមកលេងផ្ទះ បន្ទាប់ពីពិសាអាហារពេលព្រឹករួច គាត់ក៏ទិញប៊ូសស្រ្តង ៦កំប៉ុងដើម្បីពិសារជុំគ្នា។ រឿងដែលរីករាយស្មានមិននឹងស្មានដល់នោះពេល ដែលគាស់កំប៉ុងប៊ូសស្រ្តង ស្រាប់តែឃើញលេខ ១,០០០ដុល្លារ លើក្រវិលកំប៉ុងប៊ូសស្រ្តង ក៏បានហៅដន្លងមកជូយពិនិត្យឃើញថា ពិតជាត្រូវរង្វាន់ប្រាកដមែនក៏សប្បាយ ស្រែកហ៊ោកញ្ជ្រៀវផ្អើលពេញផ្ទះ។

អ្នកស្រី អែក ចន្ថា បានប្រាប់ឲ្យដឹងថា អ្នកដន្លងពិតជាមនុស្សនាំសំណាងមែន គ្រាន់តែមកលេងផ្ទះ ក៏បាននាំសំណាងឲ្យឈ្នះរង្វាន់ ១,០០០ដុល្លារពីប៊ូសស្រ្តង។ ១កំប៉ុង តម្លៃត្រឹមតែ ២៥០០រៀលសោះអាចធ្វើឲ្យអ្នកស្រីឈ្នះរង្វាន់ ១,០០០ដុល្លារពីប៊ូសស្រ្តង ដែលធ្វើឲ្យអ្នកស្រីអាចពង្រីកមុខរបរកាន់តែធំថែមទៀត។

សូមបញ្ជាក់ថា ប៊ូសស្រ្តងមិនត្រឹមតែជាភេសជ្ជៈប៉ូវកំលាំងដែលមានគុណភាពកំរិតពិភពលោក និងមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានរង្វាន់ជាច្រើន សន្ធឹកសន្ធាប់ថែមទៀតផង៕