(ភ្នំពេញ)៖ គិតចាប់តាំងពីបង្កើតពានរង្វាន់លីគកម្ពុជា ឆ្នាំ២០០៩ មកដល់ ឆ្នាំ២០២០ នេះ ក្រុមបឹងកេតបានគ្រងជើងឯក ចំនួន ៤សម័យកាលហើយក្នុងឆ្នាំ២០១២ ២០១៦ ២០១៧ និងចុងក្រោយឆ្នាំ២០២០។

បណ្តាក្លិបផ្សេងៗដែលធ្លាប់ឈ្នះពានរង្វាន់លីគកំពូលកម្ពុជារួមមាន៖
១៖ ណាហ្គាវើលដ៏ ឆ្នាំ២០០៩
២៖ ភ្នំពេញក្រោន ឆ្នាំ២០១០
៣៖ ភ្នំពេញក្រោន ឆ្នាំ២០១១
៤៖ បឹងកេត ឆ្នាំ២០១២
៥៖ ព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៣
៦៖ ភ្នំពេញក្រោន ឆ្នាំ២០១៤
៧៖ ភ្នំពេញក្រោន ឆ្នាំ២០១៥
៨៖ បឹងកេត ឆ្នាំ២០១៦
៩៖ បឹងកេត ឆ្នាំ២០១៧
១០៖ ណាហ្គាវើលដ៏ ឆ្នាំ២០១៨
១១៖ ព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៩
១២៖ បឹងកេត ឆ្នាំ២០២០។

ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នេះ ត្រូវបានបញ្ចប់ជាស្ថាពរហើយ ដោយមានបឹងកេត បានគ្រងជើងឯកដែលមាន ៤១ពិន្ទុ ស្មើក្រុមលេខ២ ដែលជាជើងឯកឆ្នាំចាស់ ស្វាយរៀង៕