(ចិន)៖ Ant Group ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុចិន និងជាកម្មសិទ្ធិរបស់លោក Jack MA នៅពេលនេះត្រូវបានគេរាយការណ៍មកថា អាចនឹងទទួលបានប្រាក់ចំនួនជិត ៣៥ពាន់លានដុល្លារអាមេរិក ពីការលក់ IPO នៅលើផ្សារហ៊ុនហុងកុង និងស៊ាងហៃ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុន Ant Group បានចាប់ផ្ដើមកំណត់តម្លៃហ៊ុនកាលពីថ្ងៃចន្ទកន្លងទៅនេះ ដោយក្នុងនោះមានការចាប់អារម្មណ៍ទិញហ៊ុនជាច្រើន ហើយបើតាមតម្លៃដែលបានកំណត់នោះ គឺនឹងទទួលបាន ៣៤.៤ពាន់លានដុល្លារអាមេរិក។

តាមការបញ្ជាក់ លោក Jack MA គឺជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុន Ant Group ហើយក្រោយពីការលក់ IPO នេះ លោកនឹងទទួលបានប្រាក់ ១៧ពាន់លានដុល្លារអាមេរិក ដែលនាំឲ្យលោកមានទ្រព្យសម្បត្តិសរុបជិត ៨០ពាន់លានដុល្លារអាមេរិក និងក្លាយជាកំពូលមហាសេដ្ឋីប្រចាំប្រទេសចិន៕