(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន KCR Group ដែលក្រុមហ៊ុនរបស់សិប្បកម្មរ៉ារី បានរៀបចំពិធីសំណេះសំណាលជាមួយបុគ្គលិក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក និងប្រគល់រង្វាន់ម៉ូតូជូនបុគ្គលិកឆ្នើម សម្រាប់ឆ្នាំ២០២០។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ អគ្គនាយិកាក្រុមហ៊ុន KCR Group និងជានាយិកាសិប្បកម្មរ៉ារី និងមានការចូលរួមពីបុគ្គលិកគ្រប់ផ្នែករបស់សិប្បកម្មរ៉ារី ផងដែរ។

ជាការគត់សម្គាល់ ដើម្បីកាត់បន្ថយការនាំចូលគ្រឿងបរិភោគពីបរទេស ក៏ដូចជាលើកកម្ពស់ការប្រើប្រាស់ផលិតផល ក្នុងស្រុកផលិត ដោយស្នាដៃកូនខ្មែរ, សិប្បកម្មរ៉ារី បានសាងសង់រោងចក្រផលិតទឹកម្ទេស ទឹកជ្រលក់ ម្ទេសឆា និងកាពិឆា ដើម្បីផ្គត់ផ្គង់តម្រូវការ របស់អតិថិជនឱ្យទាន់ពេលវេលា។

ដោយមានរសជាតិឈ្ងុយឆ្ងាញ់ រួមផ្សំជាមួយនឹងរូបមន្ត ក្នុងការផលិតតាមស្តង់ដារ មានគុណភាព និងអនាម័យខ្ពស់ផងនោះ ធ្វើឱ្យគ្រប់ផលិតផលរបស់សិប្បកម្មរ៉ារី កាន់តែលក់ដាច់ខ្លាំងពីមួយថ្ងៃទីមួយថ្ងៃ គ្រប់ដេប៉ូតែម្តង។ កត្តានេះ ជំរុញឱ្យផលិតកម្មស្នាដៃកូនខ្មែរមួយនេះ កាន់តែមានទីផ្សារ និងមានតម្រូវការខ្លាំងពីអតិថិជន។

យ៉ាងណាមិញ សម្រាប់ការប្រគល់រង្វាន់ជាម៉ូតូ ជូនដល់បុគ្គលិកឆ្នាំប្រចាំឆ្នាំ២០២០ ដែលមានតម្លៃរាប់ពានដុល្លារនៅពេលនេះ ត្រូវបានគេដឹងថា ប្រៀបបាននឹងការលើកទឹកចិត្តមួយ សម្រាប់បុគ្គលិកក្នុងក្រុមហ៊ុនរបស់លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក។ គេសង្កេតឃើញថា បុគ្គលិកគ្រប់រូបបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្រោមទឹកមុខញញឹមស្រស់គ្រប់ៗរូប៕