(ភ្នំពេញ)៖ ដោយមើលឃើញថាប្រទេសកម្ពុជា បានរងឥទ្ធិពលខ្យល់ព្យុះនៃតំបន់ត្រូពិច បណ្តាលឱ្យមានទឹកជំនន់កើតឡើង ធ្វើឱ្យប្រជាពលរដ្ឋត្រូវជម្លៀសទៅកាន់ទីទួល សុវត្ថិភាពជាច្រើនគ្រួសារនោះ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ស្អែកនេះ ក្រុមហ៊ុន R & F ប្រផឹធី ខេមបូឌា (R&F Properties Cambodia) ដែលជាក្រុមហ៊ុនអចលទ្រព្យ លើគម្រោងលំនៅដ្ឋានតាមបែប ស្ដង់ដារអន្តរជាតិ និងសហការជាមួយព្រះនាងតូច នរោត្តម ជេនណា ចែករំលែកនូវក្តីស្រលាញ់ ជូនដល់ប្រជាពលរដ្ឋតាមរយៈការចែកនូវជំនួយសប្បុរសធម៌ ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅរាជធានីភ្នំពេញ។

ក្រុមហ៊ុន អ & អេហ្វ គ្រុប កម្ពុជាតែងតែប្ដេជ្ញាចិត្តក្នុងការងារសប្បុរសធម៌សង្គម និងមានប្រារព្ធកម្មវិធីសប្បុរសធម៌ជាងរៀងរាល់ឆ្នាំតាមកាលកំណត់ តាមរយៈកម្មវិធីនេះ នឹងចូលរួមជួយប្រជាពលរដ្ឋ បានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ជាក់ស្តែងកាលពីខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន អ&អេហ្វ គ្រុបកម្ពុជា បានប្រារព្ធកម្មវិធីសប្បុរសធម៌ នៅអង្គការកុមារអាស៊ីនៅកម្ពុជា Enfants d’Asie និងនាំយកនូវសម្ភារៈមួយចំនួន ទុកសម្រាប់កុមារប្រើប្រាស់នៅទីនោះផងដែរ ហើយក៏មានកម្មវិធីសប្បុរសធម៍ ជាច្រើន ផ្សេងៗទៀតផងដែរ។

ជាក់ស្តែងក្នុងគ្រាគ្រោះទឹកជំនន់លើកនេះ ក្រុមហ៊ុន អ&អេហ្វ គ្រុបកម្ពុជា នៅតែបន្តសកម្មភាពរបស់ខ្លួន ក្នុងការជួយចូលរួមការសង្គ្រោះ តាមតំបន់រងគ្រោះដោយបង្កើត ឲ្យមានកម្មវិធីសប្បុរសធម៌ក្រោមប្រធានបទ «រួមកម្លាំងសាមគ្គីដើម្បីសប្បុរសធម៌ និងកសាងលំនៅដ្ឋាន ប្រកបដោយភាពសុខដុមរមនា» ក្នុងគោលបំណងជួយបរិច្ចាគដល់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់។

ជាមួយគ្នានេះដែរព្រះនាងតូច នរោត្តម ជេនណា ក៏នឹងយាងចូលរួមជាមួយក្រុមហ៊ុន អ&អេហ្វ គ្រុបកម្ពុជា ក្នុងសកម្មភាពសប្បុរសធម៌ដើម្បីជួយបិរច្ចាគសម្ភារៈជាច្រើន ដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី កម្ពុជា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន អ & អេហ្វ គ្រុប និងជាសហគ្រាសអចលទ្រព្យធ្វើការទៅលើគម្រោងលំនៅដ្ឋាន តាមបែបស្ដង់ដារអន្តរជាតិមួយ ដែលគម្រោងបច្ចុប្បន្នមាននៅតាមបណ្ដាលប្រទេសចំនួនដូចជាប្រទេសចិន កម្ពុជា អូស្ត្រាលី អង់គ្លេស និងម៉ាឡេស៊ី។

ដោយឈរលើគោលគំនិតអភិវឌ្ឍ «ការបង្កើតថ្មី និងដំណើរឆ្ពោះទៅមុខជាមួយគ្នា» ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន អ&អេហ្វ គ្រុប បានចាប់ផ្ដើមវិនិយោគក្នុងប្រទេសកម្ពុជា ដោយផ្អែកលើស្ដង់ដារកម្រិតអន្តរជាតិ និងការអភិវឌ្ឍបែបទាន់សម័យ ហើយក្រុមហ៊ុនបានអនុវត្តនូវគម្រោងទំនើបៗធំៗគឺ គម្រោង បុរី អ & អេហ្វ និងគម្រោង អ & អេហ្វ ហ័រហ៊្វូ ក្នុងទិសដៅបង្កើតជាលំនៅដ្ឋានបែបថ្មីនៅរាជធានីភ្នំពេញផងដែរ៕