(ភ្នំពេញ)៖ ប្រៃសណីយ៍កម្ពជា មានមោទនភាពជាប្រតបត្តិករប្រៃសណីយ៍ឆ្នើម ដោយទទួលបានពានរង្វាន់ និងប័ណ្ណសរសើរ លើលទ្ធផលបម្រើសេវាកម្មអតិថិជនល្អ ប្រសើរពេញមួយឆ្នាំ២០១៩ (EMS Cooperative Customer Care Award 2019) ពីសាជីវកម្មសេវាបញ្ញើឆាប់រហ័ស របស់ Universal Postal Union - EMS Cooperative។

ប្រៃសណីយ៍កម្ពុជា ស្ថិតក្រោមការដឹកនាំ របស់លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា មានការគ្រប់គ្រងគុណភាព សេវាប្រៃសណីយ៍ល្អប្រសើរ ដោយកិច្ចសហការគ្នាអនុវត្តការងារយ៉ាងរលូន ពីថ្នាក់ដឹកនាំនិងនិយោជិត គ្រប់នាយកដ្ឋាន ដោយរក្សាពានរង្វាន់ឆ្នើមនេះជាប់ៗគ្នា រយៈពេល៤ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០១៦, ២០១៧, ២០១៨, និង ២០១៩ នេះ ។

ប្រៃសណីយ៍កម្ពុជា ជាប្រតិបត្តិករជាតិ មានបណ្តាញចែកចាយពេញពិភពលោក EMS Global Delivery Network
EMS គឺជាសេវាបញ្ញើប្រៃសណីយ៍ឆាប់រហ័សអន្តរជាតិ បម្រើបញ្ជូនឯកសារ និងទំនិញ ផ្តល់សេវាដោយប្រតិបត្តិករជាតិ ជាសមាជិកប្រៃសណីយ៍សកល (Universal Postal Union–UPU) ដែលបានផ្សារភ្ជាប់គ្នារវាង ចំនួនសមាជិក១៩២ប្រទេស ពាសពេញពិភពលោក។

EMS ផ្តល់សេវាកម្មប្រកបដោយគុណភាព៖
* ផ្តល់សេវាឆាប់រហ័សជាអាទិភាព - EMS ជាសេវាអាទិភាពលើសគេ របស់ប្រៃសណីយ៍!
* ផ្តល់ភាពងាយស្រួល-EMS ងាយស្រួលដាក់ផ្ញើតាមសាខាច្រើនបំផុត នៅគ្រប់បញ្ជរការិយាល័យប្រៃសណីយ៍ទូទាំងពិភពលោក!
* បណ្តាញចែកចាយធំជាងគេបង្អស់ ពាសពេញពិភពលោក
* ប្រតិបត្តិករប្រៃសណីយ៍ ផ្តល់សេវា EMS ដែលមានបណ្តាញភ្នាក់ងារចែក ដល់គោលដៅមានវិសាលភាពធំធេញពេញពិភពលោក ភ្នាក់ងារប្រៃសណីយ៍អាចទៅដល់ទីកន្លែងសហគមន៍ ប្រជាពលរដ្ឋ និងអាជីវករដោយងាយ!