(អ៉ីស្តង់ប៊ូល)៖ ក្រុមបារាំង Paris Saint-Germain រកបាន ៣ពិន្ទុមកវិញក្នុងប្រកួតទី២ នៃពានរង្វាន់អឺរ៉ុប UEFA Champions League ទៅលើក្រុមម្ចាស់ផ្ទះ Istanbul ក្នុងលទ្ធផល ២-០ គ្រាដែលខ្សែប្រយុទ្ធសំខាន់ Neymar មានបញ្ហារបួសសាច់ដុំ ត្រូវបានប្តូរចេញនៅនាទី២៦។
នេះជាការប្រកួតលើកទី២ ក្នុងវគ្គសន្សំពិន្ទុប្រចាំពូល H បន្ទាប់ពីពួកគេ (PSG) បានចាញ់ Manchester United ក្នុងដៃកាលសប្តាហ៍មុននៅថ្ងៃបើកឆាកនៅ UCL នារដូវកាលថ្មីនេះ។
ខ្សែប្រយុទ្ធ Moise Keane ដែលត្រូវបានខ្ចីជើងពីក្លិបអង់គ្លេស Everton រកបានទាំង ២គ្រាប់ម្នាក់ឯងនៅនាទី៦៤ និង៧៩ ពីការបញ្ជូនបាល់ពីមិត្តរួមក្រុម Kylian Mbappe តែម្នាក់ដូចគ្នានៃការប្រកួតការប្រកួតដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Istanbul ប្រទេសតួកគីនារាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។
Kean រកបាន ៤គ្រាប់ហើយក្នុងចំណោមការបង្ហាញខ្លួនបាន ៤ប្រកួតផងដែរឲ្យ Paris គិតចាប់តាំងពីបានមកចូលរួមជាមួយក្លិបស្ថិតនៅរដ្ឋធានីប៉ារីស កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ មក៕