(ភ្នំពេញ)៖ អាហារដ្ឋានទំនើបម្ហូបជប៉ុន Mikasa Fusion and Lounge បានប្រកាសនូវឈុតម្ហូប ៣ប្រភេទ ដែលចុងភៅបានសម្រាំងចេញយ៉ាងប្រណិតទាំងរសជាតិ និងការតុបតែង ដើម្បីផ្តល់ជូនអតិថិជន ដែលអញ្ជើញមកចូលរួមកម្មវិធី Mikasa Halloween ចាប់ពីថ្ងៃទី ៣០-៣១ ខែតុលា ដល់ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង៥ល្ងាចតទៅ នៅជាន់ទី១ ផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល ស្ថិតនៅលើមហាវិថីនរោត្តម។

លោក រិទ្ធ ដែលតំណាងឲ្យភោជនីយដ្ឋាន Mikasa Fusion and Lounge បានឲ្យដឹងថា ម្ហូបទាំង ៣ឈុតនោះ ត្រូវកំណត់ជាលំដាប់កញ្ចប់ Silver តម្លៃ២០០ដុល្លារ ហើយកញ្ចប់ Gold តម្លៃ ៤០០ដុល្លារ និងកញ្ចប់ Diamond មានតម្លៃ៨០០ដុល្លារ តែប៉ុណ្ណោះក្នុង១ឈុត ដោយឡែកក្រៅពីម្ហូបពិសេសទាំង៣ឈុតខាងលើនេះ Mikasa ក៏មានម្ហូបអាហារប្រចាំហាងសម្រាប់ភ្ញៀវដូចសព្វដងផងដែរ។

លោកបន្តទៀតថា ដើម្បីឲ្យកម្មវិធីលោកខាងលិចមួយនេះ កាន់តែសប្បាយរីករាយបន្ថែម ដោយបានអញ្ជើញក្រុមសិល្បះករ និង DJ ល្បីៗចូលរួមផ្តល់នូវការប្រគុំតន្ត្រី ជាមួយនឹងបទភ្លេងល្បីៗ កំដរបរិយាកាសដ៏ព្រឺព្រួចជាមួយការតុបតែងបែប Halloween ទាំង ៣រាត្រីផងដែរ។

បញ្ជាក់ផងដែរថា សំបុត្រចូលរួមកម្មវិធីនេះមានតម្លៃត្រឹម១០ដុល្លារតែប៉ុណ្ណោះ ហើយសំបុត្រនេះ លោក លោកស្រីអាចទទួលបានមកវិញនូវម្ហូបប្រចាំហាង ១ឈុត និងភេសជ្ជៈ ឬស្រាបៀរ មួយកែវ ដែលមានតម្លៃជិត២០ដុល្លារ ដោយឥតគិតថ្លៃ៕