(ព្រៃវែង)៖ លោក សុខា សុវណ្ណ មានអាយុ ២៩ឆ្នាំ រស់នៅភូមិអន្លង់រាជ្យ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានមុខរបរជានគរបាលស្រុក ដោយហេតុតែ ការងារតម្រូវឲ្យលោកត្រូវចុះទៅយាមតាមតំបន់ផ្សេងៗ ទើបលោកមានបំណងចង់ បានម៉ូតូទំនើប PCX យកមកប្រើប្រាស់តែមិនទាន់មានប្រាក់គ្រប់គ្រាន់នោះទេ តែដោយ សំណាងលោកមានស្រាប់តែចុងខែតុលានេះ បានឈ្នះរង្វាន់ម៉ូតូទំនើប PCX ស៊េរី 2020 ពីប៊ូសស្រ្តងតែម្តង។

លោក សុខា សុវណ្ណ បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះនៅពេលដែលលោកធ្វើការអស់កម្លាំង លោកក៏បានទិញប៊ូសស្រ្តងយកមកពិសា រឿងដែលរីករាយមិននឹង ស្មានដល់នោះស្រាប់តែគាស់មកឃើញរូបម៉ូតូទំនើប PCX លើក្រវិលកំប៉ុងប៊ូសស្រ្តង ក៏ស្រែកហៅឲ្យគេជួយពិនិត្យ ឃើញថាពិតជាត្រូវរង្វាន់ពិតប្រាកដមែន។

លោក សុខា សុវណ្ណ បានឲ្យដឹងទៀតថា លោកពិតជាត្រេកអរណាស់ កំពុងតែត្រូវការម៉ូតូ PCX យកមកប្រើប្រាស់ផង ស្រាប់តែបានឈ្នះម៉ូតូទំនើប PCX ពីប៊ូសស្រ្តង។

លោកថា ១កំប៉ុងតម្លៃត្រឹមតែ ២៥០០រៀលសោះ អាចធ្វើឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច។

ចំណែកខាងភាគីក្រុមហ៊ុនប៊ូសស្ត្រង ក៏បានចុះទៅពិនិត្យរួចហើយ ក៏បានបញ្ជាក់ឲ្យដឹងថា ក្រវិលកំប៉ុងនេះគឺពិតជាត្រឹមត្រូវពិតប្រាកដមែន ហើយចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឲ្យលោក សុខា សុវណ្ណ ក៏ទទួលបានម្នាក់ៗ ១,០០០ដុល្លារផងដែរ៕