(ភ្នំពេញ)៖ តារាសាគរ នាំលោកអ្នកឆ្ពោះទៅកាន់យុគសម័យថ្មីនៃវិស័យទេសចរណ៍! កាលពីពេលថ្មីៗនេះ គម្រោងតារាសាគរ បានបើកសម្ពោធសាលតាំងពិព័រណ៍នៅរាជធានីភ្នំពេញ ក្នុងនោះប្រធានក្រុមហ៊ុនអភិវឌ្ឍន៍មកពីក្រុមហ៊ុន The Development Group Co., Ltd, Li Tao បានរៀបចំ ទូកតំណាងដាក់តាំងនៅក្នុងព្រឹត្តិការណ៍នោះយ៉ាងអស្ចារ្យផងដែរ។
កម្មវិធីនេះ មានការចូលរួមពីភ្ញៀវកិត្ដិយសជាច្រើន ហើយនេះជាចំនុចចាប់ផ្ដើមសម្រាប់បើកបង្ហាញ ដល់អ្នកចូលរួមទាំងអស់ ឲ្យបានជ្រាបថា ដំណើរកម្សាន្តជាមួយទូកតារាសាគរ នឹងចាប់ផ្ដើមនាពេលឆាប់ៗនេះ។
នៅពេលដែលពេលវេលាមកដល់ អ្នកចូលរួមទាំងអស់មានឱកាសក្នុងឡើងជិះរថយន្តអមជាមួយតន្រ្តីកំដរអារម្មណ៍ ដូចមានមគ្គុទេ្ទសក៍ម្នាក់ នឹងមកដើម្បីពន្យល់បង្ហាញអំពីទេសភាព និងចំណុចពិសេសៗនៅតាមផ្លូវជាហូរហែ។ សម្រាប់ភ្ញៀវនឹងត្រូវទទួលបានការយកចិត្ដទុកដាក់ខ្ពស់ ពីសំណាក់សណ្ឋាគារ តារាសាគរ ក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ។ សណ្ឋាគារ មានទីតាំងស្ថិតនៅចន្លោះ នៃសម្រស់ដ៏ស្រស់ស្អាតរបស់ តារាសាគរ ក្នុងទឹកដីខេត្ដកោះកុង ហើយនេះគឺជាកាដូដ៏សាកសម សម្រាប់ការរង់ចាំរបស់អ្នក។
រាត្រីដែលមិនអាចបំភ្លេចបាន នៅក្នុងបរិវេណតារាសាគរ នាពេលរាត្រី ដែលត្រូវបានស្គាល់ថាជាតំបន់ដែលមានខ្សាច់សក្បុស ទឹកដ៏ថ្លាឆ្វេង ទទួលភ្ញៀវជាមួយគ្រឿងសមុទ្រស្រស់ ផ្លែឈើ និងបន្លែក្នុងតំបន់ ភេសជ្ជៈគ្មានដែនកំណត់ និងមុខម្ហូបពិសេសៗដែលសាកសមបំផុតសម្រាប់ព្រឹត្តិការណ៍នោះ ការយកចិត្តទុកដាក់នេះ គឺជាការបង្ហាញអំពីអភិជនភាព ដែលតារាសាគរនឹងផ្ដល់ជូន។
កម្មវិធីនេះត្រូវបានចូលរួមដោយ DJល្បីៗ និងមានការប្រគុំតន្រ្តី ឲ្យសាកសម ជាមួយពន្លឺនាពេលរាត្រី រួមជាមួយការសម្ដែងនូវរបាំប្រចាំតំបន់ ដូចជារបាំដូង ដែលសម្ដែងដោយប្រជាជនក្នុងតំបន់។ សកម្មភាពផ្សេងៗទៀត បានកំពុងរង់ចាំ ក្នុងការបង្ហាញសមត្ថភាព ដើម្បីផ្ដល់នូវទស្សនីយភាពដែលមិនអាចបំភ្លេចបាន។
នៅចុងបញ្ចប់នៃកម្មវិធី មានការបិទកម្មវិធីដោយការបាញ់កាំជ្រួច ធ្វើឲ្យរាត្រីនោះ គឺជាយប់នៃការចងចាំ។ ជីវិតដែលពោរពេញទៅដោយដំណើរផ្សងព្រេង និងរសជាតិជីវិត អាចត្រូវបានបង្កើតឡើងយ៉ាងពិតប្រាកដ នៅក្រោមផ្កាយភ្លឺរបស់តារាសាគរ។
ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទីក្រុងកំពុងរីកចម្រើន ដែលព័ទ្ធជុំវិញដោយធនធានជាច្រើន ជាលទ្ធផលគម្រោងតារាសាគរ នឹងធ្វើឱ្យតំបន់នេះក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញ និងជាប្រភពនៃភាពរុងរឿង។ តារាសាគរបើមើលតាមរចនាបថ នឹងជាផ្នែកមួយនៃបណ្តាញដឹកជញ្ជូនលាតសន្ធឹងលើ សមុទ្រ ដី និងអាកាស។ តារាសាគររំពឹងថា នឹងមានការរីកចម្រើននៅក្នុងវិស័យលំនៅឋាន និងពាណិជ្ជកម្ម នៅពេលដែលតំបន់ជាយក្រុងគ្រោង ដើម្បីឆ្លើយតបនឹងការពង្រីកខ្លួន។ ជាលទ្ធផលនេះនឹងជំរុញឱ្យទ្រព្យសម្បតិ្ត និងឱកាសអាជីវកម្មកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា៕