(កំពង់ធំ)៖ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខាធិការគណៈខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទីក្រពើហា បានបន្ដនិមន្ដចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៨៥ គ្រួសារ នៅភូមិគីរីអណ្ដែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម, ឃីត១ មាន មី ត្រីខ ស្ករស ទឹកដោះគោខាប់ ទឹកផ្លែឈើ ទឹកត្រី ទឹកអ៊ីវ និងថ្នាំពេទ្យ, ក្រមា១, និងថវិកា៥ម៉ឺនរៀល។

គួរបញ្ជាក់ថា ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ក្នុងអំឡុងទឹកជំនន់នេះ បាននាំគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ចែកជូនពលរដ្ឋរងគ្រោះដោយផ្ទាល់នៅតាមភូមិស្រុក ក្នុងខេត្ដកណ្ដាល និងបានផ្ដល់អំណោយជាស្បៀងអាហារ ជូនដល់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រីរងគ្រោះដោយទឹកជំនន់ផងដែរ៕