(ភ្នំពេញ)៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ស្ទឹងមានជ័យ បានក្លាយជាតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយ ដែលប្រមូលផ្តុំដោយគ្រឹះស្ថានសិក្សា ស្ថាប័នរដ្ឋ និងឯកជន ក្រុមហ៊ុន ធនាគារ មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធធំទូលាយ និងមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ។ 

ក្នុងនោះផងដែរ យើងសង្កេតឃើញថា មានផ្សារទំនើប បែបសហគមន៍មួយ ដែលកំពុងតែសាងសង់ឡើង នៅតាមបណ្តោយមហាវិថីព្រះមុន្នីរ៉េត ដែលមានចំងាយប្រហែល១០០០ម៉ែត្រ ពីស្ពានអាកាសស្ទឹងមានជ័យដែលមានឈ្មោះថា MC Park Community Mall ។

ជាមួយគ្នានេះដែរ MC Park Community Mall បានប្រមូលផ្តុំនូវ ភោជនីយដ្ឋានធំៗ ហាងអាហារ ហាងកាហ្វេនិងភេសជ្ជៈ ហាងលក់សម្លៀកបំពាក់ Sky bar ហាងលក់ទំនិញ ដែលមានឈ្មោះល្បីៗ ជាមួយនឹងទីតាំងចំណតឡានធំទូលាយ ផ្លូវចេញចូលច្រើនច្រក សួនកុមារ និងសួនកំសាន្ត សម្រាប់លំហែរកាយជាច្រើនទៀត។ ទាំងនេះក៏ជាផ្នែកធំមួយ ក្នុងការជួយលើកមុខមាត់ ព្រមទាំងជំរុញ តំបន់ស្ទឹងមានជ័យ អោយកាន់តែរីកចំរើនទៅមុខ ជាពិសេសគឺផ្តល់ភាពងាយស្រួល ក្នុងការជ្រើសរើសកន្លែងទទួលទានអាហារ កន្លែងជួបជុំកំសាន្ត កន្លែងទិញទំនិញបែបទាន់សម័យ ដល់ប្រជាជននៅតំបន់នោះ ក៏ដូចជាក្នុងរាជធានីភ្នំពេញផងដែរ។

ព័ត៌មានទំនាក់ទំនងផ្នែកជួលទីតាំង 017 578 188 / 087 899 689 / 087 899 189 ឬតាមរយៈអ៊ីម៉ែល [email protected] និង Facebook Page: MC Park១