(ប៉ារីស)៖ ព្រឹត្តិការណ៍បាល់ទាត់ដណ្តើមពានរង្វាន់លំដាប់ទី២ French Cup របស់បារាំងត្រូវបានលើកពានរហូតដល់ខែធ្នូចុងឆ្នាំ២០២០ ដោយសារប្រទេសនៅអឺរ៉ុបមួយនេះកំពុងជួបបញ្ហារលកទី២ នៃជំងឺ Covid-19 នាពេលថ្មីៗនេះ។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា French Cup រដូវកាលឆ្នាំ២០២០-២០២១ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី០១ ខែធ្នូតទៅទាំងផ្នែកបុរស និងស្រ្តី ដោយសារតែករណី Covid-19 ត្រូវបានរកឃើញបន្តកើនឡើង។

ថ្មីៗនេះដែរ ប្រធានាធិបតីបារាំង លោក Manuel Macron ក៏បានប្រកាសបិទប្រទេសជាលើកទី២ ផងដែរ ហើយក៏យ៉ាងហោចណាស់ក៏ដល់ចុងខែវិច្ឆិកាទៀតផង ដើម្បីបង្ការ និងទប់ស្កាត់នៃជំងឺ Covid-19 គ្រាដែលយុទ្ធនាការលីគកំពូលនៃប្រទេស Ligue 1 នៅតែធ្វើការប្រកួតជាធម្មតា តែលេងបិទទ្វារកីឡដ្ឋានដដែល នេះបើយោងតាមរបាយការណ៍ពីសហព័ន្ធបាល់ទាត់បារាំង FFF។

អត្រាមរណភាពប្រចាំនៃជំងឺ Covid-19 នៅប្រទេសបារាំង នៅតែមានកម្រិតខ្ពស់ដដែលគិតចាប់តាំងពីខែមេសា ឆ្នាំ២០២០ មក តួយ៉ាងកាលពីថ្ងៃពុធសប្តាហ៍នេះមានអ្នកជំងឺប្រមាណ ៣៦៤៣៧ករណីថ្មីត្រូវបានរកឃើញ ក្នុងចំណោមមនុស្ស ២៤៤នាក់ដែលត្រូវបានស្លាប់៕