(ឡូសអែងជឺឡេស)៖ ទាំងលោក Mike Tyson និងគូប្រកួត Roy Jones Jr បានសំដែងការមិនពេញចិត្តចំពោះការប្រកួតដែលមានរយៈពេលតែ ២នាទី ។

អតីតជេីងខ្លាំងទាំងពីរថា ការប្រយុទ្ធគ្នារយៈពេល ២ នាទីគឺសម្រាប់ស្ត្រីតែប៉ុណ្ណោះ នៅពេលពួកគេរៀបចំសម្រាប់ការប្រកួតលក្ខណ:តាំងពិព័រណ៍នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ផ្ទុយទៅវិញ ពួកគេនឹងពេញចិត្តក្នុងការប្រយុទ្ធជាង ៣នាទីដែលនឹងធ្វេីឡេីងនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។

Jones បានថ្កែងប្រាប់ BBC កាលពីថ្ងៃព្រហស្បតិ៍ថា ខ្ញុំមិនសប្បាយចិត្តទាល់តែសោះ។ នោះគឺសម្រាប់ស្ត្រី។ ហេតុអ្វីបានជាយើងធ្វើការប្រកួតរយៈពេលតែ ២នាទីបែបនេះ?

តែយ៉ាងណាសម្រាប់ Tyson ក៏បានឲ្យដឹងដែរថា ខ្ញុំប្រាកដថាពួកគេមានហេតុផលរបស់ពួកគេក្នុងការធ្វើវា។ ប៉ុន្តែអ្នកដឹងទេស្ត្រីប្រយុទ្ធដោយប្រេីរយៈពេលតែ ២នាទីទេ ស្របពេលការប្រកួតលក្ខណ:អាជីពជាធម្មតាមានរយៈពេល ៣នាទី៕