(ភ្នំពេញ)៖ ក្រុមហ៊ុន ប្រាយម៍ សេរ៉ាមិច ភីអិលស៊ី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ បានរៀបចំពិធីគម្រប់ខួប១០ឆ្នាំរបស់ក្រុមហ៊ុន ក្រោមពាក្យស្លោកធំមួយថា «ទសវត្សរ៍ដ៏អស្ចារ្យ» ដែលជាពិធីមួយរៀបចំឡើងក្នុងគោលបំណង អបអរសាទរនូវសមិទ្ធផលដ៏អស្ចារ្យជាច្រើន ដែលក្រុមហ៊ុនបានដំណើរការអស់រយៈពេល១០ឆ្នាំ និងដើម្បីជួបជុំ ក៏ដូចជាបង្កើតភាពស្និទ្ធស្នាល ជាមួយដៃគូចែកចាយរបស់ខ្លួន ដែលមកពីគ្រប់ខេត្តក្រុងទូទាំងប្រទេស ឲ្យទទួលបានភាពសប្បាយរីករាយ និងរង្វាន់លើកទឹកចិត្ត គួរឲ្យរំភើបរីករាយជាច្រើន។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីដាក់ដេញថ្លៃឥដ្ឋិការ៉ូប្រាយម៏ ទៅកាន់ដំណាងចែកចាយ ទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី ហើយនំាយកថវិការចូលជាមូលនិធិមន្ទីរពេទ្យគន្ធបុប្ឆាផងដែរ។

នៅក្នុងពិធីដ៏អ៊ឹកអធិកនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន លោកស្រី លី ឡៃយី ជាអគ្គនាយិកា និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន ប្រាយម៍ សេរ៉ាមិច ភីអិលស៊ី រួមជាមួយបុគ្គលិកសំខាន់ៗ បានឡើងបង្ហាញនូវការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ក្នុងការធ្វើការរួមគ្នា ដើម្បីឲ្យក្រុមហ៊ុនកាន់តែរីកចម្រើន ក៏ដូចជាដៃគូចែកចាយរបស់ខ្លួនកាន់ តែរីកលូតលាស់នូវមុខជំនួញ និងទទួលបានជោគជ័យជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកស្រី លី ឡៃយី អគ្គនាយិកា និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន ប្រាយម៍ សេរ៉ាមិច ភីអិលស៊ី ក៏បានបន្តទៀតថា ក្រុមហ៊ុនទទួលបានសមិទ្ធផលជោគជ័យ ជាផ្លែផ្កាក្នុងរយៈពេល១០ឆ្នាំនេះ គឺពិតជាមានការរួមចំណែកយ៉ាងខ្លាំងក្លា ពីដៃគូចែកចាយទាំងអស់របស់ខ្លួន ហើយក្រុមហ៊ុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូចែកចាយទាំងអស់ ហើយ ក្រុមហ៊ុន ប្រាយម៍ សេរ៉ាមិច នៅតែរក្សាគោលការណ៍មូលដ្ឋានចម្បងរបស់ខ្លួន ក្នុងការផ្គត់ផ្គង់នូវផលិតផលគ្រឿងសម្ភារសំណង់ សេរ៉ាមិច ដែលមានគុណភាព ផ្តល់នូវសេវាកម្មល្អបំផុត និងនៅតែផ្តល់ភាពជឿជាក់ដល់ដៃគូចែកចាយ ក៏ដូចជាអតិថិជនអ្នកប្រើប្រាស់ ដែលតែងតែគាំទ្រប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន។

ក្រោមបរិយាកាសដ៏រីករាយនេះ ក៏មានតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា លោក ឆាយ វីរៈយុទ្ធ និងកញ្ញា លី អ៊ីវ៉ាធីណា ចូលរួមផ្តល់ភាពសប្បាយរីករាយតំណាងឲ្យក្រុមហ៊ុន ប្រគល់នូវរង្វាន់ធំៗ មានដូចជា ម៉ូតូ Scoopy ទូរស័ព្ទដៃ iPhone 11 Pro Max ទូរស័ព្ទដៃ Samsung Galaxy Z Fold កង់ និងរង្វាន់ ច្រើនទៀត ដែលធ្វើឲ្យអ្នកចូលរួមទទួលបានភាពសប្បាយរីករាយ សើចក្អាកក្អាយ និងមានស្នាមញញឹមជាប់ជានិច្ចដែលជាអនុស្សារីយ៍ដ៏គួរឲ្យចងចាំ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ប្រាយម៍ សេរ៉ាមិច បង្កើតឡើងនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ ២០១០ មានសាខាចែកចាយចំនួន ៣ ទីតាំង និងមានដៃគូចែកចាយបន្តជាង៣៥០នៅគ្រប់ខេត្តក្រុងទូទាំងប្រទេស ក្រោមទស្សនវិស័យ ចូលរួមសាងសង់អគារប្រកបដោយគុណភាពខ្ពស់ និងអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន៕