(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវបានដកស្រង់ចេញពីពុទ្ធដីកា និងបុគ្គលល្បីៗនៅជុំវិញពិភពលោក ដែល Fresh News Plus ខិតខំសម្រិតសម្រាំងយកមកផ្សព្វផ្សាយ។
គតិបណ្ឌិតទាំង ៥ នោះរួមមាន៖
១៖ ក្ដីស្ងប់សុខពិតប្រាកដកើតចេញពីខាងក្នុង សូមកុំស្វែងរកក្ដីសុខពីខាងក្រៅ (ព្រះពុទ្ធ)។
២៖ មិនថាជាអ្វីក៏ដោយ ឱ្យតែផ្ដើមចេញពីកំហឹង វាតែងតែបញ្ចប់ដោយភាពខ្មាសអៀនជានិច្ច (បិនចាមីន ហ្វ្រេងគ្លីន)។
៣៖ ពេលណាដែលអ្នកផ្ទុះកំហឹង សូមប្រញាប់គិតទៅដល់ផលវិបាកដែលនឹងកើតឡើងនៅពេលក្រោយផង (ខុង ជឺ)។
៤៖ សន្តិភាពក្នុងចិត្ត បង្ហាញចេញតាមរយៈស្នាមញញឹម (ដូនជី តេរេសា)។
៥៖ គ្មានការអត់ឱន គឺគ្មានអនាគត (ដិសម៉ាន់ ទូទូ)៕