(កូរ៉េ)៖ ជាកំណត់ត្រាថ្មីមួយទៀត សម្រាប់ក្រុម K-POP បុរសល្បីឈ្មោះ BTS ដែល MV ចម្រៀងរបស់ពួកគេ ចំណងជេីងថា «Fake Love» ទទួលបានការគាំទ្រខ្លាំង ខណៈចំនួនអ្នកចូលទស្សនាកេីនដល់ ៨០០លានដងឯណោះ។ នេះបេីតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។

ជាការពិត នៅវេលាម៉ោង ១៖១៩ នាទីព្រឹក ឈានចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកចូលទស្សនាបទ «Fake Love» របស់ក្រុម BTS បានកេីនដល់ ៨០០លានដង ក្នុងបណ្តាញសង្គម YouTube ខណៈនេះបានធ្វេីឲ្យ BTS ក្លាយជាក្រុមចម្រៀងទី៣ ដែលមាន MV ចម្រៀងមានអ្នកចូលទស្សនាច្រៀនបំផុត បន្ទាប់ពីបទ DNA និង Boy With Luv។

គួរជម្រាបថា ដំបូងឡើយ BTS បានបញ្ចេញវីដេអូចម្រៀង «Fake Love» នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច ម៉ោងនៅកូរ៉េ។ មានន័យថាវាចំណាយពេល ២ឆ្នាំ ៥ខែនិង ១៣ថ្ងៃដើម្បីទទួលបានការចូលមើលចំនួន ៨០០ លានដង។ BTS បច្ចុប្បន្នជាក្រុម ចម្រៀងបែបយុវវ័យរបស់កូរ៉េ ដែលទទួលភាពជោគជ័យខ្លាំង លេចធ្លោនៅលើ YouTube៕