(ភ្នំពេញ)៖ Peach Tea (ភីជធី) ដែលជាហាងលក់ភេសជ្ជៈ សំបូរទៅដោយ តែ ផ្លែឈើ ផ្លែឈើស្រស់ និងរសជាតិជាច្រើនមុខ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្ពោធជាផ្លូវការ សាខាទី៦ នៅសាលាអាឡឺយ៉ង់ហ្រ្វង់សេ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដើម្បីបំពេញតម្រូវការ របស់អតិថិជន។
ភីជធី គឺជាប្រេននាំចូលមក ពីប្រទេសចិនហុងកុង ហើយត្រូវបាននាំចូល ដោយក្រុមហ៊ុន ភីជធី ខេមបូឌៀ ដែលជាដៃគូដំបូង ត្រូវបានផ្តល់សិទ្ធិ ឲ្យធ្វើប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា។
ភីជធី ខេមបូឌៀ បានបើកដំណើរការដំបូង នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈ តាមរយៈវីដេអូចម្រៀងមួយបទ មានចំណងជើងថា «មនុស្សអរូប» ដែលនិពន្ធ និងដឹកនាំដោយលោក Noly Record។
គោលបំណង ក្នុងការធ្វើវីដេអូចម្រៀងនេះ គឺដើម្បីចង់បង្ហាញ រាល់ភេសជ្ជៈទាំងអស់ត្រូវបាន «ធ្វើដោយក្តីស្រឡាញ់» ហើយជាពិសេស ផ្តោតទៅលើសុខភាព របស់អតិថិជនជាចំបង។
បើតាមម្ចាស់សាខា បានឲ្យដឹងថា ដោយសារតែ មួយថ្ងៃទៅមួយថ្ងៃ មានការគាំទ្រដ៏លើសលប់ ពីសំណាក់អតិថិជន បានជំរុញឲ្យខ្លួន ពង្រីកបានចំនួន៦សាខា ក្នុងរយៈពេលដ៏ខ្លី លើសពីការរំពឹងទុក ហើយក្នុងពេលឆាប់ៗខាងមុខនេះ នឹងបើកដំណើរការ ចំនួន២សាខាបន្ថែមទៀត។
សាខាទី១៖ ទល់មុខ សាលាបឋមសិក្សាសន្ធរមុខ
សាខាទី២៖ ទល់មុខ ក្រសួងសុខាភិបាល
សាខាទី៣៖ ទល់មុខ សាលាប៊ែលធី ផ្សារដើមថ្កូវ
សាខាទី៤៖ ទល់មុខ ផ្សារស្ទឹងមានជ័យថ្មី
សាខាទី៥៖ ក្បែរសាលាន័រប្រ៊ីដ ផ្លូវ២០០៤
សាខាទី៦៖ សាលា អាឡឺយ៉ង់ហ្រ្វង់សេ
សាខាទី៧៖ បឹងកក់ក្នុងផ្សារទំនើប View Park Mall (Coming Soon)
សាខាទី៨៖ ផ្សារទំនើប Prince កំពង់សោម (Coming soon)។
មូលហេតុដែលក្រុមហ៊ុន សម្រេចចិត្តនាំយកប្រេននេះ ចូលមកប្រទេសកម្ពុជា គឺដោយសារតែក្រុមហ៊ុនបានសិក្សា និងស្វែងរកឃើញថា បច្ចុប្បន្នប្រជាជននៅកម្ពុជា ចាប់ផ្តើមរៀបចំ ការរស់នៅរបស់ពួកគាត់ ដោយផ្តោតទៅលើសុខភាពជាចំបង។
ចំនុចទាំងអស់នេះហើយ ដែលក្រុមហ៊ុនមើលឃើញថា ភីជធី មានអ្វីដែលជាតំរូវការរបស់ពួកគាត់ចង់បាន និងជាឱកាស ដើម្បីជួយថែរក្សាសុខភាព របស់អតិថិជន ទាំងចាស់ ទាំងក្មេងផងដែរ។
គ្រប់ភេសជ្ជៈរបស់ ភីជធី សំបូរទៅដោយ តែផ្លែឈើ មានផ្លែឈើស្រស់ និងរសជាតិជាច្រើនមុខ ដែលសុទ្ធសឹងតែផលិត យ៉ាងត្រឹមត្រូវតាមស្តង់ដារ សុវត្ថិភាពចំណី អាហារ តំរូវតាមមនុស្សគ្រប់វ័យ ហើយមានអត្ថប្រយោជន៍ខុសៗគ្នាដូចខាងក្រោម៖
១៖ ប្រភេទតែផ្លែឈើ គឺជាភេសជ្ជៈដែលត្រូវបានបំពេញ ដោយគ្រឿងផ្សំដែលមានគុណភាពខ្ពស់ និងស្លឹកតែដែលត្រូវបានដាំដុះ នៅប្រទេសហុងកុង បង្កើតបាន ជារសជាតិមួយប្លែក និងមានអត្ថប្រយោជន៍ ជួយការពារការឡើងសំពាធឈាម បង្កើនថាមពល ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ជាពិសេសជួយមិនឲ្យឡើងគីឡូ។ ល្អសំរាប់អ្នកធ្វើការហត់អស់កម្លាំង និងវ័យកណ្តាលឡើងទៅ។
២៖ ប្រភេទតែទឹកដោះគោ ជាភេសជ្ជៈធ្វើឡើងដោយតែ ជាមួយទឹកដោះគោ បង្កើតបានជារសជាតិមួយ ពិសេសនៅពេលដែលអ្នកញុំា ហើយក្លិនតែឆ្ងុយដិតជាប់ នឹងបំពង់ករ ហើយភេសជ្ជៈនេះ គឺល្អណាស់នៅពេល ដែលអ្នកកំពុងមានអារម្មណ៍ធុញទ្រាន់ ឬស្ត្រេស ដោយសារដោយសារការងារ។
៣៖ ប្រភេទតែគ្រីមឈីស នៅក្នុងរសជាតិនេះ គឺជាតែដែលមានស្រទាប់ឈីស ផ្លែឈើពីលើរសជាតិនេះ គឺល្អសម្រាប់អ្នកដែលចូលចិត្តញាំ តែបុរាណបែបអឺរ៉ុប។ គ្រីមឈីស អាចជួយក្នុងការទល់លាមក និងធ្វើឲ្យសាច់ស្អាតក្មេងជាងវ័យ។
៤៖ ទឹកផ្លែឈើ Super Fruit Juice គឺជារសជាតិមួយប្រចាំប្រេនរបស់ Peach Tea ព្រោះរសជាតិមួយនេះ គឺរំងាស់ចេញពីផ្លែឈើជាច្រើនមុខ រួមបញ្ចូលគ្នាផ្សំ ជាមួយផ្លែឈើស្រស់៦ មុខបង្កើតបានរសជាតិមួយប្លែក ហើយអ្វីដែលពិសេស គឺជំនួយដល់សុខភាពស្បែក ជួយសំរួលដល់ពោះវៀន ជាពិសេសសំរាប់អ្នក ចង់ថែរក្សារាង។
៥៖ ប្រភេទទឹកសូដា ជាភេសជ្ជៈមួយ ដែលយកផ្លែឈើស្រស់ក្រឡុក ជាមួយសូដាចេញជាពណ៌ រួមជាមួយទឹកផ្លែឈើ បង្កើតចេញជាភេសជ្ជៈជំនួយកម្លាំង បង្កើនថាមពលជួយបន្សាបជាតិស្រវឹង ល្អបំផុតសំរាប់បងៗបុរស ដែលឈឺក្បាលវិលមុខ ដោយសារជាតិអាល់កុល៕