(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានយកឈ្នះក្រុមខ្លាំង Manchester United ១-០ ដល់ក្នុងដីជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០០៦ មកក្នុងយុទ្ធនាការលីគកំពូលអង់គ្លេស Premier League ដែលត្រូវបានធ្វើឡើងនារាត្រីថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។
វាមានរយៈពេល ១៤ឆ្នាំមកហើយ ទម្រាំតែក្រុមដែលបានកំពុងដឹកនាំដោយអ្នកចាត់ការ Mikel Arteta យកបាន ៣ពិន្ទុចេញពីទឹកដី Old Trafford នៅពេលដែលកីឡាករខ្សែបម្រើ Paul Pogba បានបង្កកំហុសទៅលើ Hector Bellerin ក្នុងប្រអប់គ្រោះថ្នាក់ ដែលស៊ុតបានសម្រេចដោយ Aubameyang ក្នុងនាទី៦៩។
៣ពិន្ទុបន្ថែមនេះដែរ បានជួយឲ្យកាំភ្លើងធំកើនរកបាន ១២ពិន្ទុ ដើម្បីឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៨ ជាបណ្តោះអាសន្នគិតត្រឹម ៧សប្តាហ៍នៅលីគកំពូលអង់គ្លេស Premier League រដូវកាលនេះ គ្រាដែលគូប្រជែង Man Utd បន្តឈរនៅលេខទី១៥ ដោយមាន ៧ពិន្ទុដដែល និងជាដឹកនាំលើកទី ១០០ប្រកួតរបស់អ្នកចាត់ការទូទៅ Ole Gunnar Solskjaer ផងដែរ ដែលបញ្ចប់ជ័យ ៣ប្រកួតជាប់ៗគ្នានាពេលកន្លងមក។
តែយ៉ាងណា ខ្សែប្រយុទ្ធអន្តរជាតិកាបុង Aubameyang ក៏បានក្លាយជាកីឡាករ Arsenal ដំបូងគេដែលប៉េណាល់ទីបាននៅកីឡដ្ឋាន Old Trafford បន្ទាប់ពី Robin van Persie ទាត់បរាជ័យនៅឆ្នាំ២០១១ និង Gilberto Silva នៅឆ្នាំ២០០៦៕