(ភ្នំពេញ)៖ ដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋ ក្នុងកំឡុងពេលប្រឈមនឹងបញ្ហាគ្រោះទឹកជំនន់ អ៊ី-ម៉ាន់នី បានប្រកាសបញ្ចុះតម្លៃចំនួន ១០០០រៀល នៅពេលដែល អតិថិជនធ្វើការវេរប្រាក់តាមរយៈភ្នាក់ងារអ៊ីម៉ាន់នី ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
កម្មវិធីនេះគឺពិតជាមានប្រយោជន៍សម្រាប់បុគ្គលិក ឬកម្មករនៅក្នុងរោងចក្រ សហគ្រាស និងកន្លែងផ្សេងៗទៀត ដែលជាធម្មតាតែងតែផ្ញើរលុយ ទៅឱ្យអ្នកនៅស្រុកកំណើត។ លើសពីនេះទៅទៀត ការប្រឈមទៅនឹងការលំបាកពីជំងឺកូវីដ១៩ ជាមួយនឹងកម្មវិធីបញ្ចុះតម្លៃនេះអ៊ី-ម៉ាន់នី នឹងទទួលយកការបាត់បង់ចំណូលរហូតដល់ ១០០,០០០ដុល្លារ។
អ៊ី-ម៉ាន់នី ចូលរួមយកចិត្តទុកដាក់ជួយគ្នា ក្នុងពេលវេលាដែលមានតម្រូវការ និងភាពអាសន្ន ដែលនេះគឺពិតជាស្មារតីនៃការចែករំលែក សេចក្តីស្រឡាញ់ការយកចិត្តទុកដាក់ និងការអាណិតអាសូរចំពោះគ្នាទៅវិញទៅមក។ ភាពជោគជ័យ តែងតែទទួលបានពីការរួមគ្នាតែមួយដោយចិត្តល្អ សេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការ អាណិតអាសូរ ដែលជាមូលហេតុចាប់តាំង ពីបង្កើតក្រុមហ៊ុនមក តែងតែជាជំនួយការនៃតម្រូវការ និងភាពអាសន្ន។
ក្រៅពីនេះអតិថិជនអាចប្រើគណនី អ៊ី-ម៉ាន់នី ដើម្បីធ្វើការវេរប្រាក់ដោយឥតគិតថ្លៃ ទៅកាន់គណនី អ៊ី-ម៉ាន់នី ផ្សេងទៀត ឬវេរទៅអ្នកមិនមានអ៊ី-ម៉ាន់នី ដោយមានការ បញ្ចុះតម្លៃរហូតដល់ ៥០ភាគរយ។ អតិថិជនអាចទាញយក និងចុះឈ្មោះសេវាកម្ម អ៊ីម៉ាន់នី ដោយចុចលើតំណភ្ជាប់៖ https://bit.ly/3b2auHw ៕