(កំពង់ចាម)៖ បុរី សម្បត្តិ ហេង គម្រោងទី៥ នៅក្រុងកំពង់ចាម ដែលមានចូលហ៊ុនរកស៊ីជាមួយឧកញ៉ា ព្រមទាំងអ្នកជំនួញល្បីៗ ក្នុងខេត្តកំពង់ចាម កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង ពីស្រទាប់មហាជន។ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងនោះ គម្រោងក្រោមទុនរាប់សិបលានដុល្លារនេះ ត្រូវបានគេទម្លាយឲ្យដឹងថា តារាចម្រៀងល្បីឈ្មោះ លោក ខាន់ ជេមស៍ ក៏មានភាគហ៊ុននៅក្នុងនោះផងដែរ។
នេះគឺជាជោគជ័យថ្មីមួយទៀតរបស់ លោក ខាន់ ជេមស៍ បន្ទាប់ពីតារាចម្រៀងរូបនេះ ហក់មករកស៊ីលើមុខជំនួញអចលនទ្រព្យ ដូចជា ដីឡូតិ៍ ផ្ទះល្វែង បន្ថែមលើអាជីពជាអ្នកសិល្បៈ ដែលកំពុងតែមមាញឹកខ្លាំងដូចគ្នា។
ខាន់ ជេមស៍ មិនបានទម្លាយប្រាប់ ពីដើមទុនដែលលោកចូលហ៊ុនលើការសាងសង់បុរីខាងលើនោះឡើយ ប៉ុន្តែលោកបានបង្ហើបឲ្យដឹងថា មានច្រើនគួរសម ក្នុងនោះលោកវិនិយោគ លើផ្ទះល្វែងដែលជាមួយផ្នែក នៃគម្រោងទាំងមូល។ បុរី សម្បត្តិ ហេង គម្រោងទី៥ នៅក្រុងកំពង់ចាមនេះ ត្រូវបានវិនិយោគលើផ្ទៃដីចំនួន១០ហិចតា ដោយគ្រោងចំណាយដើមទុនសាងសង់ ប្រមាណជា៣០លានដុល្លារ លើផ្ទះល្វែងវីឡា ខុនដូរ និងផ្សារបន្លែធម្មជាតិជាដើម។
បើយោងតាម លោក សាន ភារិន តំណាងម្ចាស់គម្រោងខាងលើ បានឲ្យដឹងថា នេះជាការសហការវិនិយោគ រវាងក្រុមហ៊ុនមកពីប្រទេសអេស៊ីប ដែលជាក្រុមហ៊ុននៅក្រៅស្រុកមួយដ៏ល្បីឈ្មោះនិងក្រុមហ៊ុន សម្បត្តិ ហេង គ្រុប ដោយចំណាយដើមទុនប្រមាណជា៣០លានដុល្លារ ដើម្បីសាងសង់។ ជាមួយគ្នានោះ តារាចម្រៀងល្បីឈ្មោះ ខាន់ ជេមស៍ ក៏មានភាគហ៊ុននៅក្នុងនោះដែរ។
គម្រោងខាងលើនេះ ជាកម្រោងធំជាងគេ ក្នុងទឹកដីខេត្តកំពង់ចាម បានបើកឱកាសដល់ពលរដ្ឋ ដែលមានបំណងចង់ទិញដើម្បីការវិនិយោគ ក៏ដូចជាការទិញ សម្រាប់ស្នាក់នៅនឹងទទួលបានការផ្តល់ជូនតម្លៃយ៉ាងពិសេស រួមជាមួយបញ្ចុះតម្លៃយ៉ាងច្រើន ព្រមជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួលទៀតផង។
លោក ខាន់ ជេមស៍ បានលើកឡើងទៀត ថាផ្ទះដែលលោកសាងសង់លក់នោះ គឺបានផ្ដល់លក្ខខណ្ឌងាយស្រួលបំផុតក្នុងនោះ កក់មុនត្រឹមតែ ៥០០ដុល្លារ ក្លាយជាម្ចាស់ផ្ទះភ្លាម តម្លៃចាប់ពី ៣៨,៩៩៩ ដុល្លារឡើងទៅ។ ចំពោះការបង់ផ្តាច់ចុះជូន ២០% សល់ត្រឹមតែ ២៧,៧០០ដុល្លារប៉ុណ្ណោះ។ លក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួលបំផុត អាចបង់រំលស់ជាមួយក្រុមហ៊ុន ឬជាមួយធនាគារដៃគូក៏បាន ជាមួយឯកសារងាយៗ។
ដើម្បីឲ្យកាន់តែច្បាស់ មុនសម្រេចចិត្តទិញ បងប្អូនអញ្ជើញមកមើលទីតាំងផ្ទាល់ ស្ថិតនៅគល់ស្ពានគីហ្សូណាត្រើយខាងកើត ចម្ងាយ៧០ម៉ែត្រ ដើម្បីទទួលបានតម្លៃពិសេស និងការបញ្ចុះតម្លៃមិនដែលធ្លាប់មាន។
ប្រសិនបើបងប្អូន ចង់ដឹងព័ត៌មានលំអិត សូមទាក់ទងលេខទូរស័ព្ទ ០៩៨ ៥៦៧ ៨៩៥ /០៩២ ៣៥៤ ៧៤៧ /០៩៧ ៥៥៥៥ ៦២៥៕