(ភ្នំពេញ)៖ ចាប់ពីថ្ងៃនេះ វិទ្យាល័យ AUPP High School ទទួលចុះឈ្មោះសិស្សានុសិស្សឱ្យចូលរៀនសម្រាប់កម្រិតវិទ្យាល័យពីថ្នាក់ទី ៩ ដល់ទី ១២។

សម្រាប់បវេសនកាលថ្មីនេះ សាលារៀនបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិការស្តង់ដារក្នុងបរិបទនៃជំងឺកូវីដ១៩ ដោយបានរៀបចំសម្អាតនូវបរិក្ខារសិក្សា និងបរិវេណអគារទាំងមូល ដោយធានានូវអនាម័យ និងសុវត្ថិភាពខ្ពស់តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សិស្សានុសិស្សដែលសិក្សានៅវិទ្យាល័យ AUPP High School នឹងទទួលបានការអប់រំ ស្របតាមប្រព័ន្ធអប់រំរបស់សហរដ្ឋអាមេរិក ដែលមានចក្ខុវិស័យបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យមានសក្តានុពលខ្ពស់ក្នុងការប្រកួតប្រជែងសមត្ថភាពទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។

អ្វីដែលសំខាន់បំផុត សិស្សានុសិស្សដែលសិក្សានៅវិទ្យាល័យ AUPP High School ពុំតម្រូវអោយមានការប្រលងមធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិឡើយ។

ក្រៅពីមុខវិជ្ជាសិក្សាក្នុងប្រព័ន្ធអប់រំកម្ពុជា វិទ្យាល័យ AUPP High School បានបញ្ចូលនូវមុខវិជ្ជាវិទ្យាសាស្ត្រ STEAM ចូលទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ក្នុងគោលបំណងរៀបចំសិស្សានុសិស្សកម្ពុជាឱ្យមានចំណេះដឹង និងចំណេះជំនាញផ្នែកវិទ្យាសាស្ត្រខ្លាំងពូកែ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់បដិវត្តឧស្សាហកម្ម ៤.០ នាពេលខាងមុខ។ មុខវិជ្ជាទាំងនេះបង្រៀនដោយគ្រូល្បីៗជាជនជាតិអាមេរិកាំង និងជនជាតិខ្មែរ ដែលមានគរុកោសល្យបង្រៀនខ្ពស់ ហើយក្រោយបញ្ចប់ការសិក្សា សិស្សានុសិស្សនឹងមានសមត្ថភាពខ្ពស់អាចបន្តការសិក្សានៅសាកលវិទ្យាល័យ AUPP ដោយស្វ័យប្រវត្តិ ឬបន្តការសិក្សានៅបណ្តាប្រទេសនានាលើសកលលោក។

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បាននាំមកនូវកម្មវិធីសិក្សាថ្នាក់វិទ្យាល័យលំដាប់អន្តរជាតិ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយ Foxcroft Academy ដែលបង្កើតឡើងក្នុងឆ្នាំ ១៨២៣ និងជាសាលាដែលមានប្រវត្តិជោគជ័យអស់រយៈកាលជាង១៩០ឆ្នាំមកហើយ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទ: (+855) 23 902 111

អគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញប្រទេសកម្ពុជា៕