(ភ្នំពេញ)៖ ដើម្បីផ្តល់ភាពងាយស្រួល សេវាលឿនរហ័ស និងកាន់តែខិតជិតជាមួយអតិថិជនរបស់ខ្លួន ក៏ដូចជាឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរផងដែរ ប្រាសាក់ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានពង្រីកបណ្ដាញការិយាល័យថ្មីមួយបន្ថែមទៀត នៅខេត្តសៀមរាបគឺ «សាខាក្រុងអង្គរ» ដែលស្ថិតនៅផ្លូវជាតិលេខ៦ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រាសាក់ បានពង្រីកបណ្តាញការិយាល័យរបស់ខ្លួនរហូតដល់១៨២សាខាទូទាំងប្រទេស និងបានបម្រើសេវាធនាគារ ជូនអតិថិជនរបស់ខ្លួនស្របតាមយុគឌីជីថល និងភាពស៊ីវីល័យលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ។ សមិទ្ធផលដ៏ល្អនេះ គឺសបញ្ជាក់ឱ្យឃើញនូវសក្តានុពលរបស់ប្រាសាក់ ក្នុងការផ្តល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ ដែលផ្ដល់នូវភាពរីកចម្រើន ហើយប្រាសាក់មានឆន្ទៈដ៏មោះមុតក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ប្រាសាក់ សាខាក្រុងអង្គរ ជាសាខាទី៣ ក្នុងក្រុងសៀមរាប ហើយសព្វថ្ងៃនេះ ក្នុងក្រុងសៀមរាប មានអេធីអឹមចំនួន៧ទីតាំង ត្រូវបានដំឡើងដើម្បីបម្រើសេចក្ដីត្រូវការរបស់អតិថិជននៅក្នុងក្រុងសៀមរាប។ លើសពីនេះ ចាប់ពីថ្ងៃនេះតទៅ ការធ្វើប្រតិបត្តិការដាក់ ដក និងផ្ទេរប្រាក់ឆ្លងស្នាក់ការទៅ-មករវាងសាខាសៀមរាប សាខាស្វាយដង្គំ និងសាខាក្រុងអង្គរ គឺពុំគិតកម្រៃសេវាឡើយ។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងថា «មកទល់នឹងបច្ចុប្បន្ននេះ ប្រាសាក់មានសាខាចំនួន៩ នៅទូទាំងខេត្តសៀមរាប ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបជូនអតិថិជន រួមមាន សេវាប្រាក់បញ្ញើសន្សំ សេវាឥណទាន ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ដាក់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់»

លោកបន្ដថា «ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់បាគង សេវាផ្ទេរមូលនិធិភ្លាមៗ ឬ ផ្ទេរប្រាក់ឆ្លងធនាគារ និងសេវាផ្សេងៗទៀត។ ហើយយើងនៅតែប្ដេជ្ញាចិត្តខ្ពស់ ក្នុងការផ្ដល់ជូនបទពិសោធន៍បម្រើសេវាអតិថិជនដ៏ល្អបំផុត និងពាំនាំមកនូវសេវាហិរញ្ញវត្ថុកាន់តែល្អប្រសើរ ក្នុងការគាំទ្រដល់ការរីកចម្រើនរបស់អតិថិជនរបស់យើង»

សូមបញ្ជាក់ផងដែរថា ការបើកគណនីសន្សំ នៅប្រាសាក់នៅថ្ងៃនេះ អតិថិជននឹងទទួលបានប័ណ្ណអេធីអឹមភ្លាមៗ ហើយអតិថិជនអាចផ្ទេរប្រាក់ ទិញកាតទូរស័ព្ទ ផ្ទេរប្រាក់តាមលេខសម្ងាត់ទៅអ្នកគ្មានគណនី ពិនិត្យសមតុល្យគណនី និងសេវាផ្សេងៗដោយមិនអស់កម្រៃសេវា។

អាស្រ័យហេតុនេះ សូមអតិថិជនទាំងអស់រីករាយក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងការផ្តល់សេវាបម្រើដោយភាពរួសរាយរាក់ទាក់ពីប្រាសាក់សាខាក្រុងអង្គរ។ លោកអ្នកអាចរកទីតាំងសាខាបានតាម https://bit.ly/31mKyod

សម្រាប់ព័ត៌មានបន្ថែម ឬត្រូវការប្រើប្រាស់កម្ចីពីប្រាសាក់ សូមទាក់ទងតាមទូរស័ព្ទលេខ៖ 086 999 911 ឬ 023 999 911 ឬ 096 9 999 911 ឬ ចូលទៅកាន់វេបសាយត៍ www.prasac.com.kh