(ភ្នំពេញ)៖ អគារ The smash-hit One57 នៅញូវយ៉ក 432 Park Avenue ដែលជាអគារលំនៅឋានខ្ពស់បំផុតនៅអឌ្ឍគោលខាងលិច និង Hyde Park One ជាអាផាតមិន ដែលមានកិត្យានុភាពបំផុតនៅតំបន់ទីក្រុងឡុង ដែលមានផ្ទះលែ្វងកម្រប្រណីតៗ និងផ្ទះល្វែងធំៗជាងគេនៅទូទាំងពិភពលោក។ លំនៅឋានដូចគ្នានេះ មានវត្ដមាននៅកម្ពុជាហើយ។
ស្កាយ វីឡា មានរចនាអមមកជាមួយសួនច្បារលើអាកាសស្ថិតនៅចំកណ្ដាលនៃទីក្រុងភ្នំពេញ ហើយជាវីឡាលើអាកាសដែលមានប៉មភ្លោះមាន ៣៥ជាន់ កម្ពស់សរុបប្រមាណ១៤០ ម៉ែត្រ វាជាភាពស្រស់ស្អាត ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ខាងត្បូងស្តាតអូឡាំពិក ក្នុងខណ្ឌ៧មករា ដែលនៅជាប់វិថីព្រះសីហនុ និងវិថីសាធារណរដ្ឋប៉ូឡូញ។ តំបន់ជុំវិញនោះមានផ្លូវគមនាគមន៍យ៉ាងរលូន និងកន្លែងទីក្រុងទំនើប។
ស្កាយវីឡា ត្រូវបានរចនាដោយ CY Lee ដែលជាស្ថាបត្យករដ៏ល្បីឈ្មោះមានស្នាដៃក្នុងការរចនាគម្រោង អគារល្បីៗជាច្រើន រួមមាន អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និងអគារ Chung Tai Chan Monastery។
ដើម្បីរួមបញ្ចូលគ្នានូវអគារទាំងមូលជាមួយនឹងទេសភាពធម្មជាតិដ៏ប្លែកនៃអាស៊ីអាគ្នេយ៍ បានរៀបចំផែនការតុបតែងធំទូលាយនៅផ្នែកខាងក្រៅនៃស្កាយវីឡា ដែលអាចដាំរុក្ខជាតិបៃតង ដូច្នេះដោយគ្រាន់តែមើលពីខាងក្រៅនៃអាគារទាំងមូល ក៏អាចស្រមៃឃើញយ៉ាងច្បាស់ពីគោលគំនិតមូលដ្ឋាន នៃអ្វីដែលហៅថា លំនៅឋានបែបទំនើប។
នៅពេលដែលអ្នកដើរចូលទៅក្នុងអគារ ស្កាយ វីឡា ដើមឈើ ឥដ្ឋ ក្បឿង សូម្បីតែបរិយាកាសនៃអគារ គ្រប់យ៉ាងសុទ្ធតែធ្វើឲ្យជីវិតរស់នៅរបស់អ្នកមានភាពប្រសើរឡើងដែលអ្នក ធ្លាប់ស្រមៃមកជាយូរ។
ផ្ទៃខាងក្នុងដ៏ធំធេងរបស់ស្កាយវីឡាអនុញ្ញាតឱ្យសាលស្វាគមន៍ដ៏អស្ចារ្យមួយដែលមានកម្ពស់ ១០ម៉ែត្រ ដែលអាចទទួលបានពន្លឺធម្មជាតិដ៏ស្រស់ស្អាត។
ទីធ្លាកម្ពស់៣៤ជាន់ ព័ទ្ធដោយផ្កាចម្រុះ ដែលភ្ជាប់ដោយផ្លូវថ្មើរជើងលើអាកាស ដែលធ្វើឲ្យពួកអាចរីករាយជាមួយជីវិតដែលសុខស្រួល។
ការរចនាទេសភាពដ៏ប៉ិនប្រសប់នេះព័ទ្ធជុំវិញអាងហែលទឹកលើអាកាស បន្ទប់ហាត់ប្រាណ បន្ទប់ម៉ាស្សាព្យាបាលដោយទឹកការម៉ាស្សា កន្លែងលេងទឹកនិងទីធ្លាកម្សាន្តរបស់កុមារ និងកន្លែងទទួលទានអាហារបើកចំហ។
វិធីសាស្រ្ត ៣យ៉ាងនៃការលេងកីឡា ការលំហែ និងកន្លែងមើលទេសភាពបានរហូតដល់ ៣៦០ដឺក្រេ គឺនៅលើអាកាស កម្ចាត់ភាពតានតឹងនៃតំបន់ទីប្រជុំជន និងជំរុញឱ្យមានដង្ហើមជីវិតថ្មីគ្រប់ពេល។ លើសពីនេះទៅទៀត ក្លឹបស្កាយវីឡានៅជាន់ខាងលើ ក៏មានបន្ទប់សម្រាប់រក្សាគុណភាពនៃស្រា បន្ទប់កំសាន្ដមួយ ដែលអាចប្រើជាបន្ទប់ឯកជននិងកន្លែងអានសៀវភៅ។ នៅជាប់ក្លឹប គឺជាភោជនីយដ្ឋានដែលមានមុខម្ហូបឆ្ងាញ់បំផុតនៅកម្ពុជា។
ស្កាយវីឡានៅតែជាយូនីតធំទូលាយ ដែលផ្ដល់ផាសុកភាពដែលមិនធ្លាប់មាននៅកណ្តាលក្រុងមានទំហំ ២៧២ម៉ែត្រការ៉េទៅ ៥០៩ម៉ែត្រការ៉េ ដែលធំទូលាយបំផុតនៅក្នុងទីក្រុង។
ស្កាយវីឡាមាន ២៥៦ យូនីត និងចែកជា៨ប្រភេទ ដែលទាំងអស់នេះ គឺជាយូនីតដែលមានលក្ខណៈប្រណិត ដែលល្អសម្រាប់ម្នាក់ឯង និងក្រុមគ្រួសារដែលកំពុងស្វែងរកការរស់នៅបែបប្រណីត។
អ្នកអាចរីករាយនឹងបទពិសោធន៍ដ៏អស្ចារ្យ នៃការអង្គុយនៅលើអាកាសមើលទេសភាពទីក្រុង គ្រប់ពេល និងគ្រប់ទីកន្លែង។ កម្ពស់នៃផ្ទះនីមួយៗគឺ ៣.៦-៤.១ ម៉ែត្រ ដែលអាចឱ្យម្ចាស់រចនាផ្ទះរបស់ ខ្លួនតាមបំណងរបស់ខ្លួនពេញលេញ។ ក្រៅពីតំបន់រស់នៅធំទូលាយ អាផាតមិននីមួយៗនៃស្កាយវីឡាមានយ៉រធំទូលាយរចនាយ៉ាងល្អ ដែលអាច ចូលទៅដល់ផ្ទាល់បានតាមទ្វារកញ្ចក់របស់បន្ទប់ទទួលភ្ញៀវ។ ម្ចាស់អាចរៀបចំសួនច្បារឯកជន ឬប្រើវាជាតំបន់សាច់អាំងឬញាំតែ។
ប្រភេទអាផាតមិននីមួយៗក្នុង ស្កាយ វីឡា ត្រូវបានរចនាឡើងដែលមានបន្ទប់លើសពី ២បន្ទប់។ ទាំងបន្ទប់មេគ្រួសារ និងបន្ទប់គេងទី ២មានទីធ្លាធំទូលាយ ដើម្បីធានាបាននូវផាសុកភាពតាមដែល អាចធ្វើទៅបាន។ បន្ទប់គេងមិនត្រឹមតែអាចផ្ទុកគ្រែធំទូលាយជាង ២ ម៉ែត្រប៉ុណ្ណោះទេ ថែមទាំងតំឡើងបន្ទប់សំលៀកបំពាក់ផងដែរ។
ស្កាយវីឡាមានចំណតរថយន្តក្រោមដីបួនជាន់, កន្លែងសុវត្ថិភាព និងឧបករណ៍ត្រួតពិនិត្យ ២៤ម៉ោងដើម្បីការពារផ្ទះ។ ស្កាយវីឡា ផ្តល់ការការពារអតិបរិមាសម្រាប់អាយុជីវិត និងសុវត្ថិភាពទ្រព្យសម្បត្តិរបស់ម្ចាស់។
ជាមួយនឹងបទពិសោធន៍ការរស់នៅ និងរបៀបរស់នៅល្អប្រសើររបស់ខ្លួនស្កាយវីឡា បានបំពេញនូវតម្រូវការខ្ពស់របស់មនុស្សលំដាប់ខ្ពស់សម្រាប់កន្លែងរស់នៅ។ វាអនុញ្ញាតឱ្យវរជនទីក្រុងរស់នៅក្នុង «វីឡា» ហើយវាក៏ជានិមិត្តរូបនៃយុគសម័យថ្មីនៃជីវិតប្រណីតពិភពលោកផងដែរ។ ស្កាយវីឡាមាន ជាជម្រើសដ៏ល្អបំផុតសម្រាប់ឥស្សរជនដែលរស់នៅទីក្រុងដើម្បីជួល៕