(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បានពង្រីកបណ្តាញភ្នាក់ងារធនាគាររបស់ខ្លូនចំនួន ៨ ទីតាំងបន្ថែមទៀតនៅគ្រប់បណ្តាផ្សារទំនើប ជីប ម៉ុង ដែលនឹងកាន់តែផ្តល់ភាពងាយស្រួលជូនអតិថិជនទាំងអស់។
ភ្នាក់ងារធនាគារ ជីប ម៉ុង មានវត្តមាននៅផ្សារទំនើប ជីប ម៉ុង ព្រះមុនីវង្ស ផ្សារទំនើប ជីប ម៉ុង អេឌិន ហ្គាឌិន ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ជីប ម៉ុង Express បឹងសាឡាង ជីប ម៉ុង Express បាក់ទូក ជីប ម៉ុង Express ២៧១ ជីប ម៉ុង Express 484 និង ជីប ម៉ុង Express Khmer Beverages។
តាមរយៈភ្នាក់ងារធនាគារ ជីប ម៉ុង អតិថិជនអាចធ្វើប្រតិបត្តិការយ៉ាងច្រើន ដូចជាដាក់ និងដកប្រាក់ បើកប្រាក់បៀវត្សរ៍ បង់វិក្កយបត្រ បញ្ជូលលុយទូរស័ព្ទ បង់ប្រាក់កម្ចីទៅធនាគារ ជីប ម៉ុង។
ធនគារ ជីប ម៉ុង កំពុងពង្រីកភ្នាក់ងាររបស់ខ្លូនយ៉ាងលឿននៅតាមបណ្តាទីតាំងផ្សេងៗឱ្យគ្របដណ្តប់ទូទាំងប្រទេស។ បច្ចុប្បន្ននេះ ភ្នាក់ងារធនាគារ ជីប ម៉ុង មានសរុបជិត ១០០ ទីតាំង។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់សេវាបម្រើអតិថិជន 081/066 811 9111 ឬអញ្ជើញទៅសាកសួរនៅគ្រប់សាខារបស់ធនាគារ ជីប ម៉ុង៕