(កំពង់ស្ពឺ)៖ ក្រុមហ៊ុនរថយន្ត Isuzu Cambodia អ្នកចែកចាយផ្ដាច់មុខរថយន្ដ Isuzu ភីក អាប់ (Pick Up) និង SUV នៅក្នុងប្រទេសកម្ពុជា បាននាំអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគ បរិភោគ ដូចជាអង្ករ ៥,០០០គីឡូក្រាម, មី ២០០កេស ត្រីខ និងថវិកា ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ថ្មីៗនេះ នៅខេត្តកំពង់ស្ពឺ។
ពិធីចែកអំណោយសប្បុរសធម៌នេះ បានធ្វើឡើងក្រោមវត្តមានលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងអភិបាលស្រុក ខណ្ឌ លោកបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមនុស្សធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនផងដែរ។
ចាប់តាំងពី Isuzu បានបើកដំណើរការអាជីវកម្មនៅកម្ពុជា ក្នុងឆ្នាំ២០១៧ មក Isuzu Cambodia តែងតែអនុវត្តន៍នូវចក្ខុវិស័យអាជីវកម្មរបស់ខ្លួនដែលហៅថា «Isuzu Spirit» ពោលគឺ «ផ្តល់សុភមង្គល ភាពរុងរឿងដល់អ្នកប្រើប្រាស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម»។ ជាក់ស្ដែងដូចជា ការបរិច្ចាគជូនដល់សហគមន៍ខ្វះខាតនានា មន្ទីរពេទ្យគន្ធបុប្ផា ការចូលរួមចំណែកឧបត្ថមនូវម៉ាស់ជូនដល់ក្រសួងសុខាភិបាលក្នុងអំឡុងពេល Covid-19 ក៏ដូចជាងថ្វាយជូននៅដង្វាយជារថយន្ត ភីក អាប់ “Isuzu D-Max” និង អង្ករ ជូនព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ព្រះរាជសកម្មភាពសប្បុរសធម៌របស់ព្រះអង្គជាដើម។
លោក Shuichiro Mori ប្រធានក្រុមហ៊ុន Isuzu Cambodia តែងមានប្រសាសន៍ថាក្រុមហ៊ុន Isuzu នឹងបន្តសកម្មភាពល្អៗដែលជាប្រយោជន៍ដល់សង្គមកម្ពុជា ក្នុងនាមជាពលរដ្ឋអាជីវកម្មគំរូមួយ ដើម្បីជាការតបស្នងដល់អតិថិជនកម្ពុជាទាំងអស់ដែលតែងតែគ្រាំទ្រ Isuzu រហូតមក។
ទំនាក់ទំនងក្រុមហ៊ុន www.isuzucambodia-tis.com (http://www.isuzucambodia-tis.com/), ហ្វេសប៊ុក: Isuzu Cambodia, YouTube: Isuzucambodia ឬ អញ្ជើញទៅ Showroom ISUZU KCambodia (ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ), Tel៖ 023 950 084 /023 900 798/ 017 888 594៕